សហរដ្ឋអាមេរិក៖ បុរសម្នាក់ កំពុងតែធ្វើការតាមចាប់ ពីក្រុមប៉ូលីសនៅក្នុងរដ្ឋ កាលីហ្វញ៉ា បន្ទាប់ពី បុរសនេះជាប់ចោទ ពីបទប៉ុនប៉ងរំលោភ និងបាញ់កាំភ្លើង ទៅនារីជាច្រើននាក់ ដោយសារតែពួកនាងបដិសេធ មិនព្រមរួមភេទ។ 

តាមប្រភពព័ត៌មានបាន បញ្ជាក់ឲ្យដឹងថា ជនល្មើសខាងលើនេះ មានឈ្មោះ Keith Binder វ័យ ២១ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Stockton នៃរដ្ឋនេះ បានបាញ់កាំភ្លើង ទៅកាន់នារី៣នាក់ ដែលពួកនាង មានវ័យ ពី ១៨ ទៅ ១៩ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុ ដែលត្រូវនឹងថ្ងៃសុក្រ ពេលយប់សប្ដាហ៍មុន ពួកនាង បានទៅលេងផ្ទះជនសង្ស័យ ដែលបន្ទាប់មក ជនសង្ស័យ និងមិត្ដភិក្ដ បានសុំពួកនាង រួមភេទ តែពួកនាងបាននិយាយថា គ្មានចំណាប់អារម្មណ៍ ទៅលើការរួមភេទនោះទេ។ ភ្លាមៗនោះ ជនសង្ស័យ បានបណ្ដេញពួកនាងចេញពីផ្ទះ និងស្របពេលដែលពួកនាង ចាប់ផ្ដើមដើរចេញមក ស្រាប់តែជននេះ បានកាំភ្លើងមកបាញ់អស់ជាច្រើនគ្រាប់ តែសំណាងល្អដែល ពួកនាងគ្មាននរណាម្នាក់ រងរបួស។ 

ឃើញសភាពការណ៍បែបនេះ ពួកនាង ក៏បានទូរស័ព្ទមកប្ដឹងប៉ូលីស ដែលនៅក្នុងនោះ សន្ដិសុខយាមនៅក្នុងអគារ នេះក៏បានទូរស័ព្ទទៅប្ដឹងប៉ូលីស ដូចគ្នា បន្ទាប់ពីលឺសម្លេងកាំភ្លើង។ សម្រាប់ហេតុការណ៍នេះ ផ្ទាល់ប៉ូលីសប្រទះឃើញតែ មិត្ដភិក្ដរបស់ជនល្មើសតែ ២នាក់ប៉ុណ្ណោះ រីឯជនល្មើស បានរត់គេចខ្លួន។ 

ទោះជាយ៉ាងណា ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីរឿងរបស់ Elliot Rodger អាយុ ២២ ឆ្នាំ ដែលត្រូវជាកូនអ្នកនាំរឿង“Hunger Game” បានសម្លាប់មិត្តភក្តិ របស់ខ្លួន ដោយសារតែពួកនាង និយាយថា ពួកនាង គ្មានចំណាប់អារម្មណ៍ ផ្លូវភេទទៅលើខ្លួននោះទេ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]