វៀតណាម៖ នេះពិតជា ឧបទ្ទវហេតុ ដ៏រន្ធត់មួយ ដែលបានកើតឡើង ទៅលើ យុវជន ៣នាក់ ដែលត្រូវបានទឹកជំនន់ នាំយកទៅ ក្រោមកម្លាំងទឹកហូរយ៉ាងខ្លាំងក្លា។

នៅវេលាម៉ោងប្រមាណ ជា ៥ល្ងាច កាលពីដើមខែនេះ មានភ្លៀងធ្លាក់ ក្នុងតំបន់ Thu Duc នៃទីក្រុង ហូជីមីញ និងបានបង្កឲ្យមានទឹកហូរជន់លិច យ៉ាងខ្លាំង។ យ៉ាងណាមិញ យុវជន ៣ ទៅ ៤ នាក់ បាននាំគ្នា មកកាន់ទំនប់ មួយកន្លែង ដើម្បីមើលស្ថានភាព និង ជីកកកាយ ឲ្យទឹកហូរ ប៉ុន្តែចៃដន្យអ្វី ស្រាប់តែដីបាក់ស្រុតភ្លាមៗ បណ្តាលឲ្យពួកគេ ធ្លាក់ជាប់នៅទីនោះ និង ត្រូវបានទឹកហូរនាំយកទៅ បាត់ស្រមោល តែម្តង។

យ៉ាងណាមិញ អស់រយៈពេល ១៨ម៉ោង នៅថ្ងៃដដែល យុវជនវ័យក្មេង ទាំងបីនាក់ នោះ អាចមានសំណាង នៅរស់រានមានជីវិត ក្រោយពីខំប្រឹងហែល អស់ចម្ងាយ ១គីឡូម៉ែត្រ ទំរាំអាច ហែលមកកាន់ ច្រាំងវិញបាន៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

ប្រភព៖ ឡាយលីក

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]