រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រទះ ឃើញគូរសង្សារមួយគូ ជិះម៉ូតូរបស់ខ្លួនដែល ចោរលួចទៅរយះពេល កន្លះឆ្នាំកន្លងទៅ ក៏បានស្រែកឆោឡោ និងធ្វើការឃាត់ខ្លួនគូរសង្សារមួយគូ នោះប្រគល់ទៅឱ្យកង រាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៨និង៥០នាទី យប់ថ្ងៃទី២៧ ឧសភា២០១៤នៅ ចំណុចមុខកន្លែងលក់ រថយន្តក្រុមហ៊ុនតូយ៉ូតា តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសដែលអះអាងថាខ្លួនជាម្ចាស់ ម៉ូតូដែលចោរលួចទៅ កន្លះឆ្នាំនោះមាន ឈ្មោះ ជួប វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី៣ រស់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែបុរសសង្ស័យឈ្មោះហង្ស វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំជាក ម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសង្សារឈ្មោះ រឿន សុឡា។ ម៉ូតូដែលចោរ លួចទៅនេះម៉ាងហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-0410 ហើយទាំងជនសង្ស័យ និងបុរសដែលអះអាងថាជា ម្ចាស់ម៉ូតូគឺមានកាតគ្រី សម្គាល់ម៉ូតូនេះរៀងៗខ្លួន។

បើតាមប្រភពពីបុរសដែល អះអាងថាជាម្ចាស់ម៉ូតូបាន ឱ្យកោះសន្តិភាពដឹងថា មុនពេលប្រទះឃើញម៉ូតូ ដែលចោរលួចយកទៅបាត់កន្លះឆ្នាំ នេះគឺខ្លួននិងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងពី សង្កាត់វាលវង់យកផ្កាមកឱម៉ូយ នៅសង្កាត់ទឹកថ្លាស្រាប់តែធ្វើដំណើរ មកដល់ចំណុចមុខកន្លែងលក់ រថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ខ្លួនក៏បានប្រទះឃើញគូរសង្សារ មួយគូរកំពុងជិះម៉ូតូរបស់ខ្លួន ដែលបាត់ទៅ ពេលនោះខ្លួនក៏ស្រែកឆោឡោ និងឃាត់ខ្លួនគូរសង្សារមួយគូរនេះឱ្យ ទៅកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំទៅខណ្ឌដើម្បីសួរនាំ ។ បុរសរងគ្រោះបានបន្តថា ម៉ូតូរបស់ខ្លួនបានបាត់រយះ ពេលកន្លះឆ្នាំហើយគឹ បាត់តាំងពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០១៣ ខណះដែលខ្លួនបាត ចតទុកចោល នៅខាងមុខហាង លក់ផ្កាក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយទើបតែប្រទះឃើញនៅថ្ងៃនេះ។

ដោយឡែកបុរសសង្ស័យ នៅពេលដែលមន្រ្តីកង រាជអាវុធធ្វើការ សួរនាំទាក់ទងនិ ងរឿងរ៉ាវនេះ គេបានឆ្លើយប្រាប់ថា ម៉ូតូនេះគឺគេមានកាតគ្រី ត្រឹមត្រូវហើយម៉ូតូនេះ ឪពុកគេជាអ្នក ទិញពីខេត្តកំពង់ឆ្នាំងឱ្យជិះ។ ទោះបីជាយ៉ាងណានៅ ពេលដែលមន្រ្តីកងរាជអាវុធហត្ថ ធ្វើការពិនិត្យកាតគ្រីម៉ូតូទាំង០២គឺឃើញ ថាកាតគ្រីម៉ូតូរបស់ជនសង្ស័យគឹជាកាតគ្រី ក្លែងក្លាយចំណែកកាតគ្រីម៉ូតូរបស់ ជនរងកគ្រោះជាកាតគ្រីពិតប្រាកដ។

ចុងក្រោយគូរសង្សារមួយគូនេះ ត្រូវមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនទុកសិនដើម្បីធ្វើ ការស្រាវជ្រាវរកជនល្មើសដែលលួចម៉ូតូនេះ។



កាតគ្រីសម្គាល់ម៉ូតូពិតប្រាកដ

ប្រជាពលរដ្ឋចោមមើលហេតុការណ៍ភ្ញាក់ផ្អើល

ស្លាកលេខម៉ូតូដែលចោរលួចទៅ

គូរសង្សារមួយគូរត្រូវកង រាជអាវុធហត្ថឃាត់ខ្លួនទៅសួរនាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]