អាមេរិក៖ ស្រ្តីជនជាតិអាមេរិកម្នាក់ គ្មានដៃទាំងគូ តែអាចធ្វើការ ចូលរួមប្រកួតក្នុង កីឡាកាយសម្ព័ន្ធ គួរឲ្យភ្ញាក់ផ្អើល និង កោតសរសើរ។

នាង Barbie Thomas មានវ័យ ៣៧ ឆ្នាំ បាន ពិការដៃទាំងគូ តាំងពីនាង នៅអាយុ ២ឆ្នាំ មកម្ល៉េះ ក្នុងហេតុការណ៍ ឆក់ចរន្តអគ្គិសនី ដ៏គួរឲ្យរន្ធត់ ដែលបាន ធ្វើឲ្យដៃនាង ទាំងសងខាង  ពិការតាំងពីពេលនោះមក។ ប៉ុន្តែ នាង នៅតែមាន ក្តីសុបិន្ត និង ឆន្ទះ ក្នុងការ ចូលរួមក្នុង កីឡាកាយ សម្ព័ន្ធ។ នាងថែមទាំងនិយាយថា មនុស្សធម្មតា អាចធ្វើអ្វីបាន នាងក៏អាចធ្វើ វាបានដែរ គ្រាន់តែ នាងត្រូវធ្វើឡើង ដោយប្រើប្រាស់តែ ជើង របស់នាង ប៉ុណ្ណោះ។ នាងបន្តថា នាង អាចធ្វើអ្វីជាច្រើនដូចជា ដុសធ្មេញ ធ្វើម្ហូប យកទឹកដោះគោចេញពីទូរទឹកកក  សរសេរសារ ដើរផ្សារ  តុបតែងខ្លួន និង ព្រមទាំង បើកបរឡានទៀតផង ។

គួរបញ្ជាក់ថា នាង បានរៀបការចំនួន ៣លើករួចហើយ និង មានកូនចំនួន២ នាក់ផងដែរ។ នាង ចាប់ផ្តើមចូល កីឡាកាយសម្ព័ន្ធតាំងពី ឆ្នាំ២០០៣ គឺនៅពេលដែលនាង បានឃើញ ការផ្សព្វផ្សាយ ការប្រកួតប្រជែង កីឡាកាយសម្ព័ន្ធ នៅក្នុងទស្សនាវដ្តី ហើយនាងគិតថាវាអស្ចារ្យ។ បន្ទាប់មក នាងចង់ ធ្វើឲ្យដូច អ្នកប្រកួតទាំងឡាយ ហើយនាងក៏តាំងចិត្ត និង ចូលរួមប្រកួតហ្វឹកហាត់និង សុំគណកម្មាធិការ ឲ្យដាក់ឈ្មោះ នាងចូល ប្រកួត ផងដែរ។

យ៉ាងណាមិញ នាងបាននិយាយថា ការធ្វើជាកីឡាបែបនេះ ជាលើកដំបូង គេមើលមករូបនាង គួរឲ្យប្លែកនិង អស់សំណើច ព្រោះថាកីឡា បែប នេះ ត្រូវការ កាយសម្បទានរឹងមាំ និង គ្រប់គ្រាន់ ផ្ទុយពីនាង ប៉ុនែ្តក្រោយបានរៀបចំ ការហ្វឹកហាត់ជាទៀងទាត់ មនុស្សជាច្រើនក៏ចាត់ ទុកនាង ដូចជា អត្តពលិក ម្នាក់ដែរ។

ទោះបីជាយ៉ាងណា ការប្រកួត ដែលនាងឈ្នះជាលើកដំបូង គឺនៅក្នុង ឆ្នាំ ២០១២ ដែលកាលនោះ នាង ទទួលបាន លេខ ៥ ក្នុងចំណោមអ្នក ប្រកួត ៦ នាក់ ។ ថ្មីៗនេះ  ការប្រកួតជាថ្មីរបស់នាង ធ្វើឲ្យ អ្នកប្រកួតដូចគ្នា និង អ្នកចូលរួមទស្សនា មានអារម្មណ៍រំភើប និង កោតសរសើរ លើការតស៊ូ របស់នាង ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ កីឡាកាយសម្ព័ន្ធ នៅអាមេរិក ក្នុងក្រុង Carolina ខាងត្បូង។ នាងក៏ក្លាយ ជាគំរូ ក្នុងការលើក ទឹកចិត្តមនុស្សអស់សង្ឃឹមក្នុងជីវិត កុំឲ្យបោះបង់ចោលនូវ ការតស៊ូក្នុងឆាកជីវិតពេញសហរដ្ឋអាមេរិក ផងដែរ៕

 សូមប្រិយមិត្តមកមើល រូបភាពរបស់ស្រ្តីម្នាក់នេះ ដូចខាងក្រោម៖ 


ប្រភព៖ បរទេស

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]