អិនធើណិតគឺជាបណ្តុំព័ត៌មានដ៏ល្អ ដែលយុវវ័យជាច្រើនបានស្វែងយល់ ក៏ដូចជារៀនសូត្រយកគំរូតាម នូវអ្វីដែលមានប្រយោជន៍ ផ្ទុយទៅវិញបែរជាមានជនមួយភាគតូច ចេះតែធ្វើអោយអិនធើណិតបាត់បង់ សោភ័ណភាពហើយ ក្លាយទៅជាបណ្តុំនៃរូបភាពអាសអាភាសទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមប៉ូលិសស៊ើបអង្កេតបាន ធ្វើការស្រាវជ្រាវ នូវប្រភពគេហៈទំព័រអាសអាភាសមួយនៅប្រទេសចិន ជាលទ្ធផលក្រុមប៉ូលិសបានធ្វើការឃាត់ខ្លួន នារីរកស៊ីថតរូបអាសអាភាស សម្រាប់ដាក់ចូលវេបសាយ ជាច្រើននាក់ ហើយនិងបានចាប់ មេក្លោង ៣ នាក់ថែមទៀត។ ក្នុងចំនោមមេក្លោងទាំង ៣ នាក់នោះមាន ២ នាក់ជាស្រីហើយនារី ២ នាក់នោះគឺជានារីពិសេសសម្រាប់អតិថិជនរបស់គេ ដែលមានគណនីយពិសេស (VIP/Premiuem Account)។ គួរបញ្ជាក់ផងដែរថា ក្រុមប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអតិថិជនរបស់ពួកគេ ៩៥ ភាគរយគឺនៅ តៃវ៉ាន់ទាំងអស់ ដូច្នេះហើយពួកគេនឹងធ្វើការស៊ើបអង្កេតជាបន្ត ទៀតដើម្បីលុបបំបាត់អោយបាន នូវវប្បធម៌អាសអាភាសនេះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]