សឹង្ហបុរី៖ នេះជា រឿងរ៉ាវមួយ ដែលក្រុមគ្រួសាររបស់ក្មេងស្រីម្នាក់ បានចែកចាយនូវ បទពិសោធន៍ ដ៏ឈឺចាប់ មួយនេះ បន្ទាប់ពី ក្មេងស្រីនេះ ស្លាប់បន្ទាប់ពី ក្ដៅខ្លួន។

តាមប្រភពព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា ក្មេងស្រី Fong Jie Yi អាយុ ៨ឆ្នាំ ជាសិស្សថ្នាក់ទី២ និងជាអ្នករស់នៅក្នុងតំបន់ ផ្ទះល្វែងនៃ Woodlands ជាមួយនឹង ឪពុកម្ដាយ និងយាយរបស់នាង ដែលនាងជាកូនទោល។ នៅក្នុងនោះបានបន្ថែម ឲ្យដឹងថា កាលពីថ្ងៃសៅរ៍មុននេះ នាងបានចូលគេងដូចធម្មតា ក្រោយពីត្រល់មកពីសាលារៀនយប់បន្ដិច ថ្ងៃសុក្រ។ ប្រហែលជាពេលថ្ងៃត្រង់ នៃថ្ងៃបន្ទាប់ យាយរបស់នាង ក៏បានទៅដាក់នាង ឲ្យមកញ៉ាំអាហារថ្ងៃត្រង់ តែអ្វីដែលរន្ធត់នោះ គឺខ្លួនប្រាណរបស់ក្មេងស្រីនេះ ឡើងត្រជាក់ និងមុខនាងប្រែពណ៌ទៅជា ពណ៌ស្វាយទៅហើយ។ ភ្លាមៗនោះ នាងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ តែជាក់ស្ដែងណាស់ នាងបានស្លាប់ទៅហើយ និងកាស្លាប់នេះ គឺជាការស្លាប់ដោយស្ងប់ស្ងៀម ខណៈពេលដែលថ្ងៃស្លាប់នេះ គឺចំថ្ងៃខួបឪពុកនាងបន្ថែមទៀត។ 

តាមសម្ដីមីងរបស់នាង គឺ អ្នកនាង Huang វ័យ ៤១ឆ្នាំបាននិយាយថា កាលពីសប្ដាហ៍មុនចាប់តាំងពី ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍ គឺក្មេងស្រីនេះ បានក្ដៅខ្លួន រហូតដល់ ៣៩.៨ ដឺក្រេ ប៉ុន្ដែនាងបាន ជាសះស្បើយ បន្ទាប់ពីទៅរកគ្រូពេទ្យអស់២ដង និងថ្ងៃសុក្រ នាងក៏ត្រលប់ទៅរៀនតែម្ដង។ មុននឹងនាង ក្ដៅខ្លួននេះ នាងគឺជាក្មេងស្រីដ៏មានសុខភាពល្អ តែក្រោយមកនាងមានសភាពវង្វេងវង្វាន់ រួចក៏ក្ដៅខ្លួនតែម្ដង។

គួរបញ្ជាក់ថា គ្រូពេទ្យបានបង្ហាញឲ្យដឹងថា មូលហេតុដែល បណ្ដាលឲ្យនាងស្លាប់ គឺដោយសារតែ មានសារធាតុរាវលើសកំនត់ នៅក្នុងសួតនាង ទោះជាយ៉ាងណា ការស្លាប់របស់នាង ត្រូវបានចាត់ទុក ជាករណីស្លាប់ដោយមិនធម្មជាតិ និងការស្លាប់នេះ នៅតែស្ថិតនៅក្រោមការសើុបអង្កេត៕

រូបភាពរបស់ក្មេងស្រី

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]