ចាប់តាំងពីផ្តើមមើលបាល់ទាត់មក ប្រិយមិត្តប្រាកដជាធ្លាប់ទស្សនា នូវការទាត់បាល់ពិន័យ ១១ ម៉ែត្រ រឺបាល់ប៉េណាល់ទី រាល់មិនអស់រួចទៅហើយ ដោយខ្លះបានបំប៉ោង សំណាញ់ទីយ៉ាងអស្ចារ្យ ខណៈខ្លះទៀតបែរជាត្រូវ អ្នកចាំទីដៃស្អិតចាប់បាន មិនគួរអោយជឿទៅវិញ។

ដូចគ្នានេះដែរ ចំណាត់ថ្នាក់ ការទាត់បាល់ប៉េណាល់ទី អន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានធ្លាក់ទៅលើ ក្របខ័ណ្ឌកំពូលរបស់ ប្រទេសស៊ែប៊ី ក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Cukaricki និង ក្រុមភ្ញៀវ Radnicki កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។

ខ្សែប្រយុទ្ធ Nenad Mirosavljevic របស់ម្ចាស់ផ្ទះ ក្នុងវ័យ ៣៦ ឆ្នាំ ប្រហែលជាកីឡាករ ដែលមានបទពិសោធន៍ច្រើន ក្នុងការប្រកួតហើយ ប៉ុន្តែចម្លែកអី បែរជាទាត់បាល់ប៉េណាល់ទី ដោយប៉ះចុងជើងបន្តិច បណ្តាលអោយអ្នកចាំទី រត់មកជួយសង្គ្រោះបាល់ យ៉ាងងាយស្រួលទៅវិញ។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះបានបញ្ចប់ទៅ ដោយលទ្ធផលស្មើគ្នា ម្ចាស់ផ្ទះ ០ ក្រុមភ្ញៀវ ០។


បើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]