ដើម្បីការពារទិន្នន័យ ផ្ទាល់ខ្លួនខណៈពេលដែលលោកអ្នកកំពុងប្រើប្រាស់អ៊ីនធើណេត អ្នកគួរអនុវត្តតាម វិធីងាយៗ ទាំង១០យ៉ាងដូចខាងក្រោម៖

១- ជៀសវាងការប្រើប្រាស់ លេខសំងាត់ដែលងាយស្រួលទស្សន៍ទាយ។ កំហុសសំខាន់មួយ ក្នុងការបញ្ចូលលេខសំងាត់គឺ លេខសំងាត់ ដែលទន់ខ្សោយ។ មានន័យថាជាលេខសំងាត់ ដែលខ្លី ឧទាហរណ៍ដូចជា 123456, 111111, 123123, abc123, Admin and iloveyou.ជាដើម។

២- ធ្វើឲ្យលេខសំងាត់ របស់អ្នក មានលក្ខណៈកំប្លែង។ អ្នកជំនាញផ្នែកសន្តិសុខ អ៊ីនធើណេតបានឲ្យដំបូន្មានថា គួរតែប្រើនូវលេខសំងាត់ ដែលមានភាពស្មុគស្មាញ ដើម្បីធានាការពារ នូវគណនី តាមប្រព័ន្ធអ៊ីនធើណេតរបស់អ្នក។ ដើម្បីឲ្យលេខសំងាត់ របស់អ្នក មានលក្ខណៈរឹងមាំ វាគួរតែមានពី ១២ ទៅ ១៤តួ ។ ម្យ៉ាងទៀត វាគួរតែ បូកផ្សំរវាងឃ្លា ពាក្យ អក្សរតូច និងអក្សរធំ តួលេខ និងសញ្ញាដូចជា @,#,$,%,& ជាដើម។ ហើយប្រការដែលសំខាន់នោះ គឺអ្នកគួរតែ ប្តូរលេខសំងាត់ឲ្យបានញឹកញាប់ផងដែរ។

៣- លេខសំងាត់មួយ សំរាប់គណនីមួយ។ ទំលាប់អាក្រក់មួយទៀត ដែលអ្នកប្រើប្រាស់តែងតែធ្វើជាញឹកញាប់នោះ គឺការប្រើប្រាស់លេខសំងាត់ ដដែលៗ សំរាប់គណនីច្រើនខុសគ្នា។ វាជាបញ្ហាមួយដែលជនអនាមិក អាចប្រើប្រាស់លេខសំងាត់ តែមួយ ដើម្បីចូលទៅកាន់គណនីខុសៗគ្នា។ អ្វីដែលកាន់តែអាក្រក់នោះគឺ បើសិនជាដំនើរការនេះ បានជោគជ័យទៅលើមធ្យោបាយ ទូទាត់សាច់ប្រាក់នោះ ជំហានបន្ទាប់នោះ គេនឹងលួចដកប្រាក់ ពីក្នុងគណនី របស់ អ្នកជាមិនខាន។

៤- ការប្រាប់អ្នកដទៃពីឈ្មោះសត្វចិញ្ចឹមអាចបង្កគ្រោះថ្នាក់បាន។ការប្រាប់ឈ្មោះសត្វចិញ្ចឹមរបស់អ្នក ឲ្យអ្នកដទៃ បានដឹង វាអាចធ្វើឲ្យជនអនាមិក អាចយកវាទៅប្រើប្រាស់ ក្នុងការឆ្លើយនូវសំនួរ សុវត្ថិភាពជាដើម។ ដូច្នេះបើសិនជាលោកអ្នកប្រើប្រាស់ ព័ត៌មានជាក់លាក់ផ្ទាល់ខ្លួន ធ្វើជាលេខសំងាត់ អ្នកគួរតែប្រុងប្រយ័ត្ន ការប្រាប់វាទៅជនដទៃទៀត។

៥- ព័ត៌មានដែលអ្នកគួរជៀសវាងចែករំលែក។ អ្នកប្រើប្រាស់គួរជៀសវាង ប្រាប់ពីព័ត៌មាន ដែលទាក់ទងនឹង ប័ណ្ណឥណទាន មុខជំនួញ និងគេហទំព័របណ្តាញសង្គមជាដើម។ ម្យ៉ាងទៀត អ្នកក៏គួរជៀសវាង ពីការផ្តល់ព័ត៌មាន លើសពីការចាំបាច់ នៅពេលចុះឈ្មោះ បង្កើតគណនីថ្មី បើសិន ជាព័ត៌មាន ដែលតំរូវ ឲ្យបំពេញនោះ មើលទៅមិនទំនង ឬមិនចាំបាច់។

៦- ត្រូវចេះសង្កេតមើលអ៊ីម៉េល ក្លែងក្លាយ។ យើងមិនអាចមើលដឺងថា វាជាអ៊ីម៉េលក្លែងក្លាយ ដោយគ្រាន់តែមើលទៅលើ ឈ្មោះអ្នកផ្ញើរនោះទេ។ ដូច្នេះអ្នកគួរតែ មើលទៅលើ អាស័យដ្ឋានអ៊ីម៉េល។ បើសិនជាវា មើលទៅចំឡែក និងមិនអាចសំគាល់បាន វាអាចជាអ៊ីម៉េលក្លែងក្លាយ ហើយអ្នកមិនត្រូវ បើកវាមើលនោះទេ។ ម្យ៉ាងទៀត បើសិនជាសារនោះ មានលក្ខណៈកំបុតៗ ដែលមិនមានលក្ខណៈ ដូចជាសាររបស់មិត្តអ្នកទេ វាក៏អាចជាអ៊ីម៉េលក្លែងក្លាយដែរ។

៧- អ្វីដែលអ្នកគួរធ្វើ ជាមួយអ៊ីម៉េលក្លែងក្លាយ។ អ្វីដែលអ្នកគួរធ្វើ គឺមិនត្រូវឆ្លើយតបនូរសារនោះទេ ព្រោះវាអាចបញ្ជូន Scam មកគណនីអ្នក នៅពេលដែលអ្នក កំពុងប្រើប្រាស់វា។ ជាធម្មតា ក្រុមហ៊ុនមួយ មិនដែលសុំឲ្យអ្នកប្រើប្រាស់ បញ្ចូលនូវនិន្នន័យផ្ទាល់ខ្លួននោះទេ ប៉ុន្តែជនអនាមិក តែងតែធ្វើដូច្នេះ។ ហេតុនេះបើសិនជាអ្នក ទទួលបានសារដូច្នេះ សូមទាក់ទងទៅក្រុមហ៊ុននោះភ្លាម ដើម្បីសួរបញ្ជាក់បន្ថែមពីបញ្ហាទាំងនោះ។

៨- របៀបមើលថាតើ គេហទំព័រ និង Link ត្រូវគ្នាឬអត់។ បើសិនជាអ្នកគ្រាន់តែដាក់ទ្រនិច បញ្ជាកុំព្យូទ័រលើ Link នៃទំព័រនោះ ដោយពុំចាំបាច់ចុចវាទេ អ្នកនឹងអាចមើលឃើញ នូវអាស័យដ្ឋានគេហទំព័រនោះ ដូច្នេះបើសិនជាអ្នកឃើញ នូវលេខជាប់គ្នាច្រើននោះ វាគឺជាគេហទំព័រក្លែងក្លាយហើយ។ វិធីដែលងាយស្រួលមើលម្យ៉ាងទៀតនោះគឺ Link នោះ មានអក្សរ ”https” នៅខាងដើមអាស័យដ្ឋាននោះ ជំនួសឲ្យ ”http”។

៩- អ្វីដែលអ្នកគួរធ្វើ ពេលដែលគេហទំព័រ ត្រូវបានគេ Hack ។ ពេលដែលទិន្នន័យរបស់អ្នក ត្រូវបានគេដឹងហើយនោះ អ្នកគួរតែប្តូរលេខសំងាត់ ឲ្យបានឆាប់បំផុត។ លេខសំងាត់ថ្មី គួរតែស្មុគស្មាញ និងខុសពីលេខសំងាត់ដទៃទៀត។ ក្រៅពីនេះអ្នកគួរតែឧស្សាហ៍ ពិនិត្យមើល សកម្មភាពប្រើប្រាស់ មើលថាតើមានអ្វីដែលខុសប្លែកពីធម្មតា និងត្រូវត្រួតពិនិត្យមើលគណនីធនាគារ និងប័ណ្ណឥណទានផងដែរ។


រូបតំណាង


ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]