ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ចំនួន ៥នាក់ ដែល ចូលផឹកស៊ីនៅក្នុងក្លឹបម៉ូណាកូ បង្កទំនាស់វាយតប់គ្នា បែប អនាធិបតេយ្យ ប៉ុន្ដែភាគីក្លឹប ពុំមានចេញមកអន្ដរាគន៍នោះទេ បណ្ដោយឱ្យភាគីម្ខាង ចាប់ភាគីម្ខាងវាយយ៉ាងចាស់ដៃ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណក្លឹប ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាលបានឱ្យដឹងថា ក្រុមទាំងពីរ ដែលត្រូវឃាត់ខ្លួនមាន ៥នាក់ ទី១-ឈ្មោះ ស្រ៊ុន គុណ ភេទប្រុស អាយុ ១៩ ឆ្នាំមានមុខរបរ នៅផ្ទះលេខ១០អា ផ្លូវលេខ៦១  (ឃាត់ខ្លួន), ទី២ ឈ្មោះ រស់ វណ្ណ ដន ភេទប្រុស អាយុ ១៨ ឆ្នាំជា សិស្សរស់នៅផ្ទះលេខ ៣៨បេ ផ្លូវព្រះស៊ីសុវត្ថ (ឃាត់ ខ្លួន), ទី៣-ឈ្មោះ ស្រ៊ុន មករា ភេទប្រុស អាយុ ២២ មុខរបរ រត់តាក់ស៊ី (កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ) រងរបួសរយៈសៀតផ្កាខាងស្ដាំ អ្នកទាំងបី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ទី៤-ឈ្មោះ សុខ ផាន់ណា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានមុខរបរនៅផ្ទះលេខ ១៦៤ ផ្លូវ៩០០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើមដៃសងខាង ខ្នង ក្បាល (ឃាត់ ខ្លួន) និងភាគីទី២ មាន ២នាក់ ទី១-ឈ្មោះ រិទ្ធី វណ្ណៈ ភេទប្រុស អាយុ ៣២ មានមុខរបរអ្នកគ្រប់គ្រង ស្នាក់នៅផ្ទះលេខ១៤២ ផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា (ឃាត់ខ្លួន), ទី២-ឈ្មោះ សួន ភិរម្យ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមេ ការ ស្នាក់នៅផ្ទះ 2Bo ផ្លូវ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌមករា (ឃាត់ខ្លួន)។

ប្រភពព័ត៌មាន បានបន្ដទៀតថា មុនពេលកើតហេតុ ក្រុមទី១ មានគ្នា ៥នាក់ ក្នុងនោះស្រី២ ចូល មកផឹកស៊ីរាំលេងកំសាន្ដ នៅក្នុងក្លឹបម៉ូណាកូ ពេល កំពុងតែផឹកស៊ី នោះ ស្រាប់តែជ្រុះកែវទៅលើកំរាល រួចហើយក៏រើសកែវឡើងវិញ ប៉ុន្ដែក្នុងនោះ គ្នាគេម្នាក់បានយកជើង ឈូសទឹកកកលេង ពេលនោះ ស្រាប់តែមួយក្រុមទៀត ដែលកំពុងអង្គុយផឹកនៅក្បែរនោះ បានដើរមកជិត ហើយនិយាយថា ធ្វើឱ្យបែកកែវហើយ យកជើងឈូសទឹកកកទៀត ថារួចក៏ស្ទុះវាយក្រុមទី១ ចំនួន១ដៃ ចំណែក ឯភាគីទី១ ក៏ពុំតបតអ្វីនោះដែរ បានងើបដើរចេញមកខាងក្រៅក្លឹប នាំគ្នាឡើងរថយន្ដ រួចហើយស្រែកជេរក្រុមទី២ ពេលនោះក្រុមទី២ បានដេញតាម ចាប់បក្ខពួក របស់ក្រុមទី១ បាន ២នាក់ រួចហើយអូសយក ទៅវាយខាងក្រោយក្លឹបយ៉ាងដំណំ បន្ទាប់មកអ្នកនៅក្នុងរថយន្ដ បានបើករថយន្ដចេញ តែត្រូវបក្ខពួករបស់ក្រុមទី២ ដេញតាមវាយ បណ្ដាលឱ្យបែកកញ្ចក់រថយន្ដខាងមុខ និងចំហៀង ។

ប្រភពព័ត៌មានពីពលរដ្ឋ បានឱ្យដឹងថា ក្លឹបមួយនេះ គាត់សង្កេតឃើញថា មានសិស្សសាលាក្មេងៗ ចូលទៅយ៉ាងពពាក់ពពូនមួយយប់ៗ គាត់មិនដឹងថា ក្លឹបនេះផ្ដល់ ចំណេះដឹងអ្វីខ្លះ ដល់សិស្សទាំងនោះទេ ភ្លេចការរៀនសូត្រអស់ហើយ ជាក់ស្ដែងក្រុមដេញវាយតប់គ្នា បែបអនាធិបតេយ្យនេះ ក៏មានសិស្សនៅក្នុងក្រុមនេះដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]