ស្ពៃក្តោប គឺជាប្រភេទបន្លែម្យ៉ាង ដែលសម្បូរទៅដោយ សារធាតុចិញ្ចឹម និងប្រឆាំងនឹងមេរោគ ជាច្រើនប្រភេទ ព្រោះតែវាមានផ្ទុកទៅដោយ ប្រូតេអ៊ីន ជាតិដែក ស្ពាន់ធ័រ និងសារធាតុជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែមាន អត្ថប្រយោជន៍ទៅដោយរាងកាយ។ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ របស់ស្ពៃក្តោប សម្រាប់សុខភាព៖

១. ស្ពៃក្តោប មានផ្ទុកទៅដោយសារជាតិ Phytonutrients មានតួនាទីក្នុងការ ជួយការពាររាងកាយ ពីរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់ភ្នាស របស់កោសិកា។ សារជាតិនេះ ក៏បានបង្ហាញសញ្ញាដល់ហ្សែន ក្នុងការបង្កើនផលិតកម្ម អង់ហ្ស៊ីមរបស់ខ្លួន ដើម្បីចូលរួមក្នុងការបន្សាបជាតិពុល នៅក្នុងរាងកាយ។

២. អាចបន្ថយអត្រា ដែលនាំឲ្យកើតមាននូវ ជំងឺមហារីក ជាពិសេសគឺជំងឺមហារីក នៅក្នុងសួត ក្រពះ និងក្រពេញប្រូស្តាត។

៣. ស្ពៃក្តោប គឺជាអាហារសម្រាប់សាច់ដុំ ជាអ្នកលាងសម្ពាតឈាម និងជាជំនួយដល់ភ្នែកផងដែរ។

៤. ទឹកស្ពៃក្តោបស្រស់ អាចព្យាបាល ដំបៅក្រពះ យ៉ាងមានប្រសិទ្ធិភាព។

៥. ស្ពៃក្តោម សម្បូរទៅដោយ ជាតិដែក និងស្ពាន់ធ័រ។

៦. ទឹកស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធិភាពក្នុងការ ព្យាបាលការឆ្លងមេរោគផ្សិត ដោយសារតែសារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងវាផងដែរ។

៧. ស្ពៃក្តោប អាចកាត់បន្ថយ នូវជាតិកូលេស្តេរ៉ូល ដែលលើសនៅក្នុងរាងកាយ។

៨. ស្ពៃក្តោប មានផ្ទុកទៅដោយ Sulforaphane ដែលអាចជួយបង្កើននូវ សារធាតុប្រឆាំងអុកស៊ីតកម្ម និងការបន្សាបជាតិពុល នៅក្នុងរាងកាយ និងថ្លើម។

៩. ស្ពៃក្តោបពណ៌ស្វាយ មានផ្ទុកសារជាតិ phytonutrients ច្រើនជាងស្ពៃក្តោបពណ៌បៃតង ហើយវីតាមីន C របស់ស្ពៃក្តោបពណ៌ស្វាយ មានខ្ពស់ជាងស្ពៃក្តោបពណ៌បៃតង រហូតដល់ទៅ ៦-៨ដងឯណោះ។

១០. ស្ពៃក្តោបពណ៌ស្វាយ មានផ្ទុកសារធាតុ anthocyanin ជាសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម ដែលអាចជួយការពារ ដល់កោសិកាខួរក្បាល ដូច្នេះវាអាចជួយបង្ការ ជំងឺAlzheimer បានថែមទៀតផង។

ដូច្នេះ លោកអ្នកគួរតែ ទទួលទានស្ពៃក្តោប ដើម្បីទទួលបានការថែទាំសុខភាព និងការការពារពីជំងឺផ្សេងៗផងដែរ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]