កាលពី២អាទិត្យមុន ក្នុងគេហទំព័ររបស់ស្ថាប័នរក្សាសនិ្ដសុខ សាធារណៈ Chengdu មួយ បានសរសេថា “សូមជួយសង្គ្រោះប៉ូលីសដែលនៅលីវផង”។

ពួកគេសរសេរបែបនេះដើម្បីជួយ និងស្វែងរកមិត្ដស្រី សម្រាប់ប៉ូលីស៥រូប ដែលនៅលីវ ព្រោះដោយសារតែពេលវេលា ការងាររបស់ពួកគេមិន ច្បាស់លាស់ ដែលធ្វើឲ្យពួកគេពិបាកនឹងណាត់ ជួបមិត្ដស្រី។ គំរោងការណ៍របស់ពួកគេនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង និងធ្វើឲ្យមនុស្សស្រីជាច្រើនចូល ទៅក្នុងវេបសាយរបស់ពួកគេ និងតាមដានការសិក្សារបស់ប៉ូលីស ទាំង៥រូបនោះថាមួយណាមានកំរិតការសិក្សា ល្អជាងគេ។ ការមានប្រវត្ដិរូបដ៏ល្អ ពិតជាអាចទៅរួចមែន ព្រោះមាននារីដ៏ស្រស់ស្អាត ម្នាក់ បានបើកឡាន Audi ជាមួយនឹងផ្កា១,០០០ទង ក្នុងការណាត់ជួបជាមួយ នឹងប៉ូលីសម្នាក់សម្រាប់អាហារពេលល្ងាច។ ប្រជាជនមួយចំនួននៅពេល ដែលឃើញរឿងនេះហើយ បាននាំគ្នានិយាយ ថានារីនេះមិនផ្ដល់តម្លៃខ្លួនឯងសោះ។ តើនេះជារឿង ដែលអាចទៅរួចទេ នៅពេលដែលខាងនារីទៅធ្វើការ ណាត់ជួបរបៀបនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]