តើអ្នកដឹងទេថា មានវិធីច្រើនយ៉ាងណាស់ ដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែវិធីដែលល្អបំផុតនោះគឺ កាត់បន្ថយភាពតានតឹង ដោយទទួលទាន អាហារត្រឹមត្រូវ។ យើងដឹងហើយថា ពួកយើងរស់នៅ ក្នុងពិភពលោក ដែលពោរពេញដោយ ការងារ ការសិក្សា ហើយជៀសមិនផុត ពីភាពតានតឹងក្នុងចិត្តឡើយ។ ខណៈពេលដែល អ្នកមានភាពតានតឹង បន្តិចបន្តួច នោះមិនជាបញ្ហាទេ ប៉ុន្តែបើភាពតានតឹងនោះ នៅតែបន្ត គឺវាអាចធ្វើអោយបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាព ដូចជា ជំងឺសរសៃរប្រសាទ ជំងឺបេះដូង ជំងឺឡើងឈាម  ទៀតផង។ ដោយសារហេតុនេះ ហើយ អ្នកគូរតែបរិភោគអាហារ ទាំង ១០ យ៉ាង ខាងក្រោមដើម្បី បំបាត់ភាពតានតឹង៖

១.បាយសម្រូប ៖ បាយសម្រូប សំបូរទៅដោយ វីតាមីន B ដែលមានប្រយោជន៍ ដល់គ្រប់ផ្នែក នៃជាលិកា និង សរីរាង្គ របស់អ្នក។ វីតាមីន B  ដែលមាននៅក្នុង អង្ករសម្រូប បានជួយដល់ បេះដូង , ប្រព័ន្ធប្រសៃប្រសាទ និង ខួរក្បាល អោយមានដំនើរការល្អ។ ហើយការទទួល បាយសម្រូបនេះ គឺមានប្រសិទ្ធភាព យ៉ាងខ្លាំង ក្នុងការបំបាត់ភាពតានតឹង។ ដូច្នេះ ប្រសិនបើអ្នក មានភាពតានតឹងនោះ អាចទទួលទានបាយសម្រូប ជាមួយនឹងម្ហូប ដែល អ្នកចូលចិត្ត ដើម្បីរស់នៅ ដោយសប្បាយរីករាយ។



២.ស្ពៃចង្កឹះ (Spinach) ៖ ស្ពៃចង្កឹះ គឺជាប្រភេទបន្លែ សំបូរទៅដោយ វីតាមីន A, C, និង B ព្រមជាមួយ នឹង សារធាតុ ប៉ូតាស្យូម , កាលស្យូម, ផូស្វ័រ និង ម៉ាញេស្យូម ដែលអាចជួយ កាត់បន្ថយកម្រិត អរ័ម៉ូនបង្កអោយមាន ភាពតានតឹង នៅក្នុងរាងកាយ របស់អ្នក បានយ៉ាងល្អ និង ធ្វើអោយអ្នក មានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ អ្នកគ្រាន់តែ ទទួលទាន ទឹកស្ពៃ ចង្កឹះ មួយកែវតែ ប៉ុណ្ណោះ គឺអាចបំបាត់ ភាពតានតឹង បាន ឫ អ្នកអាចទទួលទាន វាដោយ ធ្វើជាបន្លែនៅក្នុង សានវេច ក៏បានដែរ។



៣.ត្រីសាម៉ុង ៖ ត្រីសាម៉ុង គឺសំបូរទៅដោយ សារធាតុចិញ្ចឹម ខ្ពស់បំផុត  មានដូចជា អាស៊ីតខ្លាញ់អូមេហ្គា 3 ជួយអោយមាន ការកើនឡើង នៃសារធាតុដែល ធ្វើអោយអ្នករីករាយ ព្រមទាំងកំចាត់ អ័រម៉ូនដែល ធ្វើអោយមានភាពតានតឹង បានទៀតផង។ ម៉្យាងវិញទៀត អាស៊ីតខ្លាញ់អូមេហ្គា 3 ក៏អាចជួយ អោយខួរក្បាល របស់អ្នក មានដំនើរការ ល្អជាងមុនផងដែរ។



៤.តែបៃតង៖ តែបៃតង គឺសំបូរទៅដោយ សាធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា catechins និង flavonoids ដែលអាចជួយ ដល់សុខភាព របស់អ្នក បានជាច្រើនយ៉ាង។ ទទួលទានតែបៃតង ជួយអោយអ្នក មានសុខភាពល្អ ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ដូច្នេះពេលដែល អ្នក កំពុងតែមាន ភាពតានតឹង អាចផឹកតែបៃតង នោះអ្នក និងមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។



៦.ផ្លែអាវូកាដូ ៖ អាវូកាដូគឺ សំបូរទៅដោយ ប្រូតេអ៊ីន ជាតិរ៉ែសំខាន់ៗ និង វីតាមីន E និង  C។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងមាន សារធាតុ ប៉ូតាស្យូម ជាតិសរសៃ និង ជាតិខ្លាញ់ដែល ផ្តល់អត្ថប្រយោជន៍ ដល់សុខភាពទៀតផង។ ជាពិសេសនោះ វាអាចជួយរក្សា កោសិកាសសៃប្រសាទ និង ខួរក្បាល អោយមានសុខភាពល្អ ព្រមទាំងជួយ កាត់បន្ថយភាពតានតឹង យ៉ាងមានប្រសិទ្ធភាព។



៧.ផ្លែប្លូបឺរី ៖ ផ្លែនេះ ក៏ជាផ្លែឈើដែល អាចកាត់បន្ថយ ភាពតានតឹង បានផងដែរ ព្រោះតែ វាសំបូរទៅដោយ វីតាមីន E ,C និង សារធាតុ ម៉ាញេស្យូម , ម៉ង់ហ្គាណែ ។ ទទួលទានផ្លែប្លូបឺរីជារៀងរាល់ថ្ងៃ អាចជួយបំបាត់ជំងឺគេងមិនលក់ ជំងឺបាក់ទឹកចិត្ត និង ជំងឺដែលធ្វើអោយអារម្មណ៍ អ្នកខុសប្រក្រតី បានយ៉ាងល្អប្រសើរ។



៨.ផ្លែក្រូច ៖ ផ្លែក្រូចសំបូរទៅដោយ វីតាមីន C, A និង B ដែលវីតាមីន ទាំងអស់នេះ អាចប្រឆំាងនឹង រ៉ាឌីកាលសេរី ទាក់ទងនឹង កម្រិតអ័រមូន បង្ករអោយមាន ភាពតានតឹង និង បេះដូងផងដែរ។ វីធីដែលងាយស្រួល បំផុតក្នុងការទទួលទាន ផ្លែក្រូចនោះគឺ ផឹកទឹកក្រូចជារៀងរាល់ថ្ងៃ នោះអ្នកនឹង មានអារម្មណ៍ស្រស់ថ្លា។



៩.សូកូឡាខ្មៅ ៖ នៅក្នុងសូកាឡាខ្មៅ សំបូរទៅដោយ សារធាតុម៉ាញេស្យូម និង សារធាតុរ៉ែសំខាន់ៗ ដែលអាចជួយ កាត់បន្ថយកម្រិតអ័រមូន បង្ករអោយកើតមាន ភាពតានតឹង បានយ៉ាងល្អប្រសើរ។ ដូច្នេះនៅពេលណា ដែលមានអារម្មណ៍ថា តានតឹងខ្លាំង មិនអាចធ្វើអ្វីបាន គ្រាន់តែយកសូកូឡាខ្មៅមក ទទួលទាន នោះអារម្មណ៍តានតឹងនោះ នឹងបាត់បន្តិចម្តងៗ។



៩.ផ្លែអាល់មុន ៖ ផ្លែអាល់មុន គឺជាផ្លែដែលអាចជួយ អ្នកក្នុងការកាត់បន្ថយ ភាពតានតឹង បានយ៉ាងល្អប្រសើរផងដែរ ព្រោះតែ មានវាសំបូរ ទៅដោយ វីតាមីន E និង B2  ម៉ាញេស្យូម និង ប្រេងដែលមាន ប្រយោជន៍ សំរាប់សុខភាព។អ្នកអាចទទួលផ្លែ អាល់មុននេះ ដោយដាក់វា ទៅក្នុងបង្អែម ឫក៏ ទទួលឆៅ ក៏បានដែរ។



១០.ទឹកដោះគោ ៖ គេបានរកឃើញថា ទទួលទានទឹកដោះគោ រាល់ថ្ងៃ អាចជួយកាត់បន្ថយ ភាពតានតឹង បានយ៉ាងល្អប្រសើរ។ នៅក្នុង ទឹកដោះគោ សំបូរទៅដោយ កាល់ស្យូម វីតាមីន A និង D  , ប្រូតេអ៊ីន និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ កំចាត់ចោល នួវរ៉ាឌីកាលសេរី បញ្ចេញនៅពេល ដែលអ្នក មានភាពតានតឹង។ ដូច្នេះ គ្រាន់តែ ទទូលទាន ទឹកដោះគោ ១ កែវ អាចធ្វើអោយ អ្នកមានអារម្មណ៍ ស្រស់ថ្លា ក្នុងមួយរំពេច។ ម៉្យាងវិញទៀត ប្រសិនបើអ្នក មានជំងឺគេងមិនលក់នោះ ទទួលទានទឹកដោះគោ គឺជាថ្នាំដ៏ស័ក្តសិទ្ធបំផុត។



ទាំងនេះ គឺជាអាហារទាំង ១០ យ៉ាង ដែលអាចជួយ កាត់បន្ថយភាព តានតឹង យ៉ាងមានប្រសិទ្ធភាព។

តើប្រិយមិត្ត បានទទួលទានរាល់ថ្ងៃ ហើយឫនៅ ?



ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]