ឈុតឆាកនៅលើសមរភូមិ នៅក្នុងខ្សែភាពយន្តធំៗ គឺពិតជាពិបាកថតណាស់ ដោយសារតែតម្រូវការ បរិមាណតួសម្តែងដ៏ច្រើនសន្ធឹក និងការបាញ់បោះហោះហើរ ធ្វើយ៉ាងម៉េចអោយដូចពិតៗ ដើម្បីទស្សនិកជន មើលហើយជក់ចិត្តដិតអារម្មណ៍។


ហេតុដូចនេះហើយ តើប្រិយមិត្តធ្លាប់ឆ្ងល់ទេ អំពីបច្ចេកទេសថត នៅក្នុងឈុតឆាកសមរភូមិនេះ? ប៉ុន្តែមិនថ្វីទេ ខ្មែរឡូតនឹងទម្លាយអាថ៌កំបាំង នៅពេលដែលប្រិយមិត្ត ទស្សនានូវវីដេអូខាងក្រោម។

[មកមើល បច្ចេកទេសថតឈុត គ្រែស្នែង ក្នុងរឿងភាគ បុរាណចិន ដែលនឹកស្មានមិនដល់ បន្តិចមើល! (វីដេអូ)]

តាមរយៈវីដេអូនេះ អាចឲ្យយើងឃើញបានថា ឈុតឆាកនៅលើសមរភូមិ គឺពិតជាពិបាកថតមែន ដោយសារតែត្រូវការតួអង្គសម្តែងច្រើន ប៉ុន្តែការថតនោះគឺនៅមួយកន្លែង រឺក្នុងស្ទូឌីយ៉ូតែប៉ុណ្ណោះ ដោយតួអង្គសំខាន់ៗត្រូវខ្សែទំពក់ជាប់ សម្រាប់ធ្វើការហោះហើរ ហើយចំណែកឯការងារ បន្ទាប់បន្សំផ្សេងទៀត ត្រូវច្នៃដោយប្រព័ន្ធកំព្យូទ័រតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នេះជាឈុតក្រៅឆាក នៃខ្សែភាពយន្តខ្នាតធំ របស់ក្រុមហ៊ុនឌីសនី ដែលមានចំណងជើងថា “Maleficent” ដោយមានការចូលរួមសម្តែង ពីតារាសម្តែង អេនចេលីនា ជូលី ផងដែរ។


បើចង់ដឹងច្បាស់មានតែទស្សនាវីដេអូ៖

 

--វីដេអូ៖ Maleficent – Trailer --

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]