អាថ៍កំបាំងសុខភាពសាមញ្ញ ទាំង៧ចំនុចនេះ មានតែស្ត្រីប៉ុណ្ណោះដែលអនុវត្តជាប្រចាំ ប៉ុន្តែបុរសៗគួរតែយកតម្រាប់តាម ព្រោះវាអាចផ្តល់ ប្រសិទ្ធភាពយ់ាងល្អ។

  1. លាងសម្អាតផ្ទៃមុខមុនពេលចូលគេង

          ការលាងសម្អាតផ្ទៃមុខមុនពេលចូលគេង វាអាចលុបបំបា់ត់នូវសារជាតិប្រេង, ធូលី និង គ្រឿងសម្អាងពីផ្ទៃមុខ ដូច្នេះហើយ ស្បែកមុខអាចធ្វើការជួសជុលកោសិកាខូច និង ត្រៀមសម្រាប់ថ្ងៃបន្ទាប់។ ទោះបីជាផ្ទៃមុខរបស់អ្នក ពុំបានប្រើប្រាស់ នូវគ្រឿងសម្អាងក៏ដោយ ប៉ុន្តែវាក៏អាចជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍ពីការលាងសម្អាតមុខមុនពេលគេងផងដែរ។

អ្នកគួរចងចាំថាជារៀងរាល់ថ្ងៃ អ្នកតែងតែប៉ះពាល់ផ្ទៃមុខរបស់អ្នក ដោយមិនដឹងខ្លួន ដែលវាអាចធ្វើឲ្យសាយភាយនូវបាក់តេរី។ លាងសម្អាតផ្ទៃមុខ មុនពេលគេង អាចជួយកាត់បន្ថយ ជាតិប្រេង និង ការពារបាក់តេរីដែលធ្វើឲ្យស្ទះរន្ធញើស។

  1. ការថ្លឹងទម្ងន់ជារៀងរាល់ថ្ងៃ

ការថ្លឹងទម្ងន់វាហាក់ដូចជាការស្រមើស្រមៃ ប៉ុន្តែការគ្រប់គ្រងទម្ងន់ អាចជាវិធីដែលងាយស្រួលបំផុត ដើម្បីរក្សាការត្រួតពិនិត្យ ការទទួលទាន។

ជាការពិតណាស់ ការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Minnesota បានបង្ហាញថា អ្នកដែលថ្លឹងទម្ងន់ទៀងទាត់ អាចស្រកទម្ងន់ទ្វេដង បើប្រៀបធៀបនឹងអ្នកដែលមិនសូវបានថ្លឹង។

  1. គួរយកតាមខ្លួននូវ ជែលលាងសម្អាតបាក់តេរី

បាក់តេរីមាននៅគ្រប់ទីកន្លែង ដូច្នេះអនាម័យដៃឲ្យបានត្រឹមត្រូវ អាចការពារពីការចម្លងមេរោគបាន។ ការលាងសម្អាតដៃដោយ ជែលប្រឆាំងបាក់តេរីជាវិធីដែលងាយស្រួល, ព្រមទាំងមានប្រសិទ្ធភាព ក្នុងការរក្សាដៃអ្នកឲ្យមានអនាម័យ និង ផាសុខភាព។

  1. ការបរិភោគអាហារមានជាតិកាកសសៃ

ទឹកដោះគោជូរ (យ៉ាអួ) ដែលមានជាតិ កាកសសៃ អាចជួយឲ្យស្រ្តីបន្ទោរបង់ បានល្អដែលបុរសជាច្រើន មិនបានគិតដល់។ អាហារកាកសសៃ អាចជួយឲ្យបុរសស្រកទម្ងនិ និងកាត់បន្ថយកូឡេស្តេរ៉លផងដែរ។ អាហារកាកសសៃនេះមាននៅក្នុង សណ្តែកដី, គ្រាប់សណ្តែក, និងផ្លែឈើជាដើម។

  1. ការណាត់ជួបជាមួយមិត្តភក្តិ

ការជួបជុំមិត្តភក្តិដើម្បីជជែកកម្សាន្តអាចធ្វើឲ្យសុខភាពអ្នកល្អប្រសើរបាន។ បុរសភាគច្រើនតែងតែលាក់ទុករឿងក្នុងចិត្ត ប៉ុន្តែស្ត្រីវិញតែងតែចែករំលែករឿងក្នុងចិត្តទៅកាន់មិត្តភក្តិ និងធ្វើឲ្យនាងមានសុខភាពល្អ។ តាមការស្រាវជ្រាវក្នុងចំណោម ៧០ករណីបានរកឃើញថា អ្នកដែលមានមិត្តភក្តិច្រើនរស់បានវែងជាង៧ឆ្នាំ។

  1. ការត្រាំទឹកក្តៅ

ស្រ្តីងូតទឹកដោយការត្រាំខ្លួន ឯបុរសងូតទឹកផ្កាឈូក ដែលនេះអាចជាហេតុផល ដែលស្រ្តីមានក្លិនខ្លួនល្អ និងស្បែកទន់ជាងបុរស។ ការត្រាំខ្លួន ក្នុងទឺកក្តៅឧុនៗ ធ្វើឲ្យរន្ធញើសបើក និងលាងសម្អាតភាពកខ្វក់ និង ជាតិពុលចេញពីស្បែក ដែលធ្វើឲ្យស្បែកអ្នកស្រស់ថ្លា។

អ្នកគួរបន្ថែមនូវអំបិលធម្មជាតិចូលក្នុងទឹកដែលជួយកាត់បន្ថយនូវស្នាមជ្រីវជ្រួញ និងលាភឡេបន្ទាប់ពីងូតទឹករួច ធ្វើឲ្យស្បែកមានសំណើម។

  1. ធ្វើការហាត់ប្រាណជាក្រុម

ការហាត់ប្រាណដោយការលើកដុំដែក រត់ បូករួមជាមួយការហាត់យូហ្គា ឬ ប្រដាល់អាចធ្វើឲ្យ សាច់ដុំរឹងមាំល្ង។

បើសិនជាអ្នកពុំមានពេលទៅក្លឹបកីឡាទេនោះ អ្នកក៏អាចសាកល្បងការហាត់ប្រាណជាមួយមិត្តភក្តិ។ តាមការសិក្សារបស់ សាកលវិទ្យាល័យ Oxford រកឃើញថាអ្នកដែលហាត់កីឡា ជាក្រុមអាចផ្តល់ប្រសិទ្ធភាព ទ្វេដងប្រៀបធៀប នឹងការហាត់កីឡាដោយខ្លួនឯង។



ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]