កញ្ញាស្រីម៊ី ដែលបាត់ខ្លួន នៅថ្ងៃ ២៦ ខែឧសភា ឆ្នាំ ២០១២ បានត្រលប់មកផ្ទះវិញហើយ។ អាស្រ័យហេតុនេះ Khmerload សូមជំរាបជួនដំណឹងដល់ ប្រិយមិត្តថា លោកអ្នក អាចបញ្ឈប់ ការរកកញ្ញា ។ Khmerload សូមអរគុណ ប្រិយមិត្តជាច្រើន ដែលបាន ទាក់ទង Khmerload ក្នុងការជួយរកកញ្ញា និងជួយផ្សព្វផ្សាយបន្តដំណឹងបាត់ខ្លួននេះ។ 

មកដល់ពេលនេះ Khmerload បានជួយផ្សព្វផ្សាយរកអ្នកបាត់ខ្លួនចំនួន ២នាក់។ ដោយសារការជួយផ្សព្វផ្សាយ និងចែករំលែកដំណឹងបន្ត ពីប្រិយមិត្ត អ្នកទាំងនោះត្រូវបាន រកឃើញ និងត្រលប់មកផ្ទះវិញ។ ប្រិយមិត្ត Khmerload ពិតជាមានសន្តានចិត្តល្អ កំរ​រក​បាន គួរអោយកោតសរសើរមែន។

ដោយ វិចិត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]