គេហទំព័រ eBay ដែលជាគេហទំព័រដេញថ្លៃ ទិញទំនិញ ដ៏ធំមួយរបស់ពិភពលោក បានចេញសេចក្តីប្រកាស កាលពីម្សិលមិញនេះ ដល់បណ្តាសមាជិក ដែលមានចំនួនជាង ២០០ លាននាក់ អោយធ្វើការផ្លាស់ប្តូរ លេខសម្ងាត់របស់ខ្លួន ជាបន្ទាន់។


សេចក្តីប្រកាសធ្វើឡើង បន្ទាប់គេហទំព័រ eBay មួយនេះ ត្រូវបានក្រុម hacker លួចចូលទិន្នន័យ database បានសម្រេច ដោយប្រមូលបាន ឯកសារសម្ងាត់ជាច្រើនដូចជា លេខសម្ងាត់ ឈ្មោះ អ៊ីម៉ែល អាស័យដ្ឋាន លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើតជាដើម។

ក្នុងនោះដែរ គេហទំព័រ eBay ដែលមានសមាជិកអចិន្ត្រៃយ៍ជាង ១៤ លាននាក់នោះ បានបង្ហើបអោយដឹងថា យើងមិនអាចដឹងថាទិន្នន័យ របស់សមាជិកប៉ុន្មាននាក់នោះទេ ដែលបានលួចចូល ខណៈទិន្នន័យ PayPal ដែលជាគេហទំព័រកូន ក្នុងការទូទាត់សាច់ប្រាក់នោះ មិនមានការប៉ះពាល់នោះទេ ព្រោះវាត្រូវបានផ្ទុក ដោយឡែកដាច់ពីគ្នា។


ទោះជាយ៉ាងណាក៏ដោយ ទំហំខូចខាត និងចំណាត់ការពីគេហទំព័រ eBay មួយនេះ នៅមិនទាន់ដឹងច្បាស់ នៅឡើយទេ ដោយព័ត៌មានលម្អិត និងពិស្តារដែលកើតមាន ខ្មែរឡូតនឹងជម្រាបជូនតាមក្រោយ៕

 

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]