នៅលើលោកយើងនេះ គ្មាននរណាម្នាក់ ចង់រស់នៅម្នាក់ឯងនោះទេ គឺត្រូវតែមាន ដៃគូជីវិតរៀងៗខ្លួន។ ប៉ុន្តែប្រសិនបើអ្នក ជ្រើសរើសមនុស្ស ស្រីខុស ក៏វាអាចធ្វើអោយ ជួបបញ្ហាក្នុង ជីវិតរបស់អ្នកបានដែរ។ ខាងក្រោមជា ចំនុចមួយចំនួន ដែលអ្នកកំពុងតែ ជួបមនុស្សស្រីខុស៖

១) នាងនៅតែនិយាយរឿង សង្សារចាស់៖ ដូចអ្នកតែងតែដឹងស្រាប់ហើយ ថាភាគច្រើនមនុស្សស្រីចូលចិត្ត និយាយរឿងសង្សារចាស់ របស់ខ្លួន។ ប៉ុន្តែរឿងមួយដែល អ្នកគួរតែចាប់អារម្មណ៍គឺ ភាគច្រើននាង តែងតែយកពេលជាច្រើន ទៅនិយាយទូរស័ព្ទ ជាមួយគេ ជាងអ្នកទៅទៀត។ បន្ថែមពីនោះទៅទៀត គឺនាងបានបង្ហាញអោយអ្នកឃើញថា នាងមិននៅជាមួយសង្សារចាស់ទៀតទេ ប៉ុន្តែអារម្មណ៍របស់នាង នៅតែមាន ចំពោះគេ។ ប្រសិនបើនាង ចេញអាការៈបែបនេះទៅហើយ អ្នកគួរតែបញ្ឈប់ ទំនាក់ទំនងជាមួយនាងទៅ ប្រសើរជាង។

២) នាងចូលចិត្តដើរលេងជាមួយ មិត្តភក្កិប្រុស៖ ប្រសិនបើនាងចូលចិត្ត ដើរលេងជាមួយមិត្តភក្កិប្រុស ជាសជាងនៅជាមួយអ្នក ដូច្នេះអ្នកគួរតែ បញ្ចប់សេចក្កីស្នេហា ជាមួយនឹងនាង ដើម្បីជៀសវាងការ ឈឺចាប់ទៅថ្ងៃក្រោយ ពីព្រោះនាងចាត់ទុកថាពួកគេ សំខាន់ជាងអ្នក ដែលសុខចិត្ត ចំណាយពេលវេលា ជាច្រើនដើរលេងជាមួយគេ ជាងដើរលេងជាមួយអ្នក។

៣) នាងមិនដែលប្រាប់ ថានាងនៅឯណានោះទេ៖  ចំពោះទំនាក់ទំនងស្នេហា គឺគ្មានអ្វីដែល ត្រូវលាក់លៀម ជាមួយគ្នានោះទេ។ ជាឧទាហរណ៏ នៅពេលនាងទៅ ទីកន្លែងណាមួយ នាងតែងតែប្រាប់អ្នក នេះទើបបង្ហាញថា នាងពិតជាស្មោះត្រង់ ជាមួយនឹងអ្នកមែន។ ប៉ុន្តែប្រសិនបើនាង ទៅដើរលេងជាមួយមិត្តភក្កិ នាងបែរប្រាប់អ្នក ថានាងចង់នៅម្នាក់ឯងទៅវិញ នេះហើយជាការកុហក ដែលនាងមិនចង់ប្រាប់អ្នក ថានាងនៅកន្លែងណា អោយបានច្បាស់។ ដូចនេះអ្នកគួរតែយល់នូវគំនិត របស់នាងហើយ ដូច្នេះគួរតែអោយ នាងចាកចេញពីអ្នក ប្រសើរជាង។

៤) នាងមិនដែលចំណាយ៖ ភាគច្រើនមនុស្សប្រុស តែងតែចេញថ្លៃចំណាយ នៅពេលដើរលេង រឺក៏ណាត់ជួបគ្នាម្តងៗ ប៉ុន្តែប្រសិនបើនាង មិនដែលចេញលុយសូម្បីតែម្តងនោះ ក៏វាជារឿងមួយគួរតែពិចារណា អោយបានច្បាស់សិនដែរ ពីព្រោះមនុសុ្សស្រីប្រភេទនេះ គឺនាងតែងតែ គិតថាមនុស្សប្រុសគួរតែ ចំណាយគ្រប់យ៉ាង ទៅលើនាង។ ដូច្នេះអ្នកគួរតែ គិតអោយ បានម៉ត់ចត់មុននឹងអ្នកដាក់ចិត្ត ថាស្រលាញ់នាង។

  ចំនុចខាងលើនេះ ជាសញ្ញាណមួយចំនួន ដែលអ្នកកំពុងជួបមនុស្សស្រីខុស។


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]