ក្នុងពេលប៉ុន្មានខែនេះ អាកាសធាតុនៅប្រទេសយើង មានលក្ខណៈក្កៅខ្លាំង ដែលជាហេតុ អាចធ្វើអោយ ប៉ះពាល់ដល់សុខភាព ប្រសិនបើអ្នក ជ្រើសរើសរបបអាហារខុស។ ដូច្នេះថ្ងៃនេះខ្មែរឡូត នឹងបង្ហាញជូនប្រិយមិត្ត ពីអាហារមួយចំនួន ដែលគួរតែជៀសវាង ក្នុងរដូវក្កៅនេះ៖

 ១) អាហារហឹលខ្លាំង៖ ចំពោះអាហារដែល មានសារធាតុហឹលខ្លាំង វាអាចប៉ះពាល់ដល់ សុខភាពរបស់អ្នកយ៉ាងខ្លាំង ពីព្រោះវាធ្វើអោយកម្កៅ ក្នុងខ្លួនរបស់អ្នក កាន់តែក្កៅខ្លាំងឡើង។ ដូចនេះ អ្នកគួរតែកាត់បន្ថយ សារធាតុហឹល ដើម្បីជួយអោយ សុខភាពរបស់អ្នក ល្អប្រសើរបាន។

២) អាហារមិនសូវ សម្បូរជាតិបន្លែ៖ រដូវក្កៅនេះ គឺមិនមែនជាពេល ដែលអ្នកគួរតែ បរិភោគអាហារ ដែលផ្ទុកទៅដោយជាតិ សាច់ច្រើន ដូចជាសាច់មាន់ រឺក៏អាហារសមុទ្រជាដើមនោះទេ ពីព្រោះអាហារទាំងនេះ វាកាន់តែអោយអ្នកបែកញើស និងប៉ះពាល់ដល់ ប្រព័ន្ធរំលាយអាហារ អាចទៅជា មានអាការៈរាគជាដើម។

៣) អាហារសម្បូរជាតិខ្លាញ់៖ ចំពោះអាកាសធាតុ ក្កៅហែងបែបនេះ អ្នកមិនគួរបរិភោគអាហារណា ដែលសម្បូរជាតិខ្លាញ់ច្រើននោះទេ ដូចជាបឺហ្គឺ សាច់ខ្លាញ់ រឺក៏អាហារចៀនជាដើម។ ទាំងនេះជា អាហារដែល អាចប៉ះពាល់ដល់ សុខភាពរបស់អ្នកបាន។

៤) តែ និងកាហ្វេ៖ ដូចជាអ្នក ដឹងស្រាប់ហើយថា ពពួក តែ និងកាហ្វេ ជាសារធាតុដែល កាន់តែនាំកម្កៅដល់ រាងកាយរបស់អ្នក។ ចុះតើអ្នកដឹងទេថា ពពួកកាហ្វេអ៊ីន ដែលលាយជាមួយស្ករ  វាអាចធ្វើអោយខ្លួនរបស់អ្នក ទៅជាខ្សោះជាតិទឹកបាន ជាពិសេសផ្ទៃមុខរបស់អ្នក នឹងឡើងទៅជាក្រហមផងដែរ។

៥) ជៀសវាងទឹកជ្រលក់៖ ចំពោះទឹកជ្រលក់ឈីស ក៏អ្នកគួរតែ ជៀសវាងផងដែរ ពីព្រោះវាមានកាឡូរី ទៅដល់៣៥០ ដែលធ្វើអោយខ្លួន របស់អ្នក ឡើងហើម និងស្ពឹកបាន។ បន្ថែមពីនេះទៅទៀត ចំពោះទឹកជ្រលក់ មួយចំនួនផ្សេងទៀត ក៏សុទ្ធតែសម្បូរជាតិអំបិលផងដែរ។ ដូច្នេះអ្នក គួរតែបរិភោគទឹកជ្រលក់ ទាំងនេះ ក្នុងបរិមាណទាប បានហើយ។

 ទាំងនេះជាអាហារដែល អ្នកគួរតែ ជៀសវាងបរិភោគ ក្នុងពេលរដូវក្កៅនេះ ដើម្បីជួយអោយ សុខភាពរបស់អ្នក ល្អប្រសើរបាន។   


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]