នេះគឺជាដំណើរកំសាន្ត មួយដែលមាន ភាពរីករាយសម្រាប់ អ្នកដែលមិនចេះខ្លាច ខ្ពស់តែម្តង។ ដែលពួកគេត្រូវ បោះតង់គេង នៅតាមជម្រាល មាត់ជ្រោះដ៏សែនខ្ពស់មួយ។

ក្រុមហ៊ុនរបស់ អាមេរិកមួយ បានផ្តល់ការ ដើរលេងបោះជំរុំ ដ៏គួរអោយ ភ្ញាក់ផ្អើល ដែលអ្នកធ្វើដំណើរកំសាន្ត គ្រប់គ្នាត្រូវបោះតង់ គេងនៅតាម មាត់ជ្រោះនៃភ្នំ ដែល មានកម្ពស់១៩៨ម៉ែត្រ។

ពួកគេត្រូវបោះតង់ ញ៉ាំអាហារ, សម្រាក, និងគេងនៅទីនោះ មួយយប់ដែល នេះវាជារឿង មួយដ៏គួរអោយ ស្រៀវសាច់ផងដែរ ព្រោះថាពួកគេគឺ គេងនៅលើតង់ មួយដែលស្ថិតនៅ លើមាត់ជ្រោះតែម្តង។

ទីតាំងធ្វើឡើង នៅក្នុងឧទ្យាន Estes នៃរដ្ឋ Colorado សហរដ្ឋអាមេរិក ហើយការធ្វើបែបនេះ ក៏ដើម្បីអោយ ភ្ញៀវទេសចរណ៍ជាច្រើន ភ្លក់នូវរសជាតិ នៃការដើរកំសាន្ត ប្រកបដោយអារម្មណ៍ ស្រៀវស្រើបនិង រំភើបយ៉ាងខ្លាំង ផងដែរ។

ចង់ដឹងថា តើការបោះតង់គេង នោះធ្វើអោយ យើងស្រៀវស្រើប យ៉ាងណានោះ សូមទស្សនា រូបភាពខាងក្រោម៖








ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]