តើអ្នកដឹងទេថា នៅក្នុងចំនងស្នេហា របស់អ្នក គឺតែងតែមាន ភាពអាថ៍កំបាំងមួយ ចំនួនដែល អ្នកមិនត្រូវអោយ មិត្តប្រុសរបស់អ្នកដឹងឡើយ។ ការធ្វើបែបនេះ មិនត្រឹមតែ ធ្វើអោយចំនងស្នេហា របស់លោកអ្នក មានភាពរឹងមុំាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាច ធ្វើអោយអ្នកមាន អ្វីមួយសំរាប់ដឹង តែខ្លួនឯងប៉ុណ្ណោះ។ ខាងក្រោមគឺជា រឿង ៤ សំខាន់ៗ ៤ យ៉ាងដែលអ្នក មិនគួរអោយគូស្នេហ៍ របស់អ្នកដឹង៖


១. រឿងអាថ៍កំបាំងរបស់មិត្តអ្នក៖ នេះគឺជារឿង ដែលសំខាន់បំផុត ដែលអ្នកមិនត្រូវ អោយមិត្តប្រុស របស់អ្នកដឹង ជាដាច់ខាត។ មិត្តរបស់អ្នក ប្រាប់រឿងសំងាត់ របស់គេមកអ្នក ហើយពូកគេក៏ សង្ឍឹមថាអ្នកនឹង រក្សាអាថ៍កំបាំងនេះមិន ឲ្យអ្នកណាម្នាក់ដឹង ឡើយ ប្រសិនបើអ្នក ធ្វើដូច្នេះ ពូកគេនឹងរក្សា ការសំងាត់របស់អ្នកដូចគ្នា។ ដូច្នេះអ្នកគួរតែ ព្យាយាមធ្វើវាឲ្យបាន។ ហើយក្រៅពីនេះ បុរសៗ មិនយល់ពី ការនិយាយគ្នា រវាងស្រីៗទេ ដូច្នេះអ្នក គូរតែរក្សាការសំងាត់ មិត្តភក្ខិអ្នកអោយបាន។

២.លេខសំងាត់៖ នេះគឺជារឿងដែល អ្នកមិនគូរអោយមិត្តប្រុស របស់អ្នកដឹងឡើយ ទោះបីជាអ្នក ទុកចិត្ត និង ស្រលាញ់គាត់ យ៉ាងណាក៏ដោយ ។

៣. មិនពេញចិត្តគ្រូសាររបស់គាត់៖ អ្នកមិនត្រូវអោយ នរណាម្នាក់ដឹងថា អ្នកមិនពេញចិត្ត គ្រូសារមិត្តប្រុស របស់អ្នកឡើយ សូម្បីតែ មិត្តរបស់អ្នក ជាពិសេសទៀតនោះ គឺគូស្នេហ៍អ្នកតែម្តង។ អ្នកប្រហែលជាដឹងហើយថា ពេលខ្លះអ្នកមិន មានភាពចុះសម្រុង ជាមួយនឹង ម្តាយ ឫ ក៏ប្អូនស្រី របស់គាត់ ប៉ុន្តែអ្នកមិនចាំបាច់ ប្រាប់ រឿងនេះ ទៅគាត់ឡើយ ព្រោះថាវាអាចធ្វើ អោយគាត់ពិបាកចិត្ត ហើយវាក៏អាច បំផ្លាញចំនងស្នេហា របស់អ្នកទៀតផង។.

៤. អតីតកាលរបស់អ្នក៖ ប្រសិនបើអ្នក ធ្លាប់និយាយប្រាប់មិត្តប្រុស របស់អ្នកអំពី អតីតមិត្តប្រុសរបស់អ្នក ត្រូវចាំថាថ្ងៃក្រោយ មិនត្រូវប្រាប់ពី ព័ត៌មានលំអិត ពីអតីតដៃគូ របស់អ្នកឡើយ។ ត្រូវរក្សាវាជាការសំងាត់ ហើយ ការមិនប្រាប់គាត់បែបនេះ គឺមិនមែន មានន័យថា អ្នកកំពុងតែ បោកប្រាស់គាត់ឡើយ ប៉ុន្តែវាមានន័យថា អ្នកមិនចង់មាន បញ្ហាដែល មិនគួរកើតមានឡើង៕

ទាំងនេះគឺរឿងសំងាត់ ទាំង ៤ យ៉ាងដែលអ្នក មិនគូរប្រាប់អោយ មិត្តប្រុុសរបស់អ្នកដឹង។


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]