ភ្នំពេញ៖ តារាចម្រៀង មានដើមកំណើត ចេញពីខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត ក្នុងពេលមួយរយៈចុងក្រោយ នេះត្រូវបានគេមើល ឃើញថា សន្ទុះនៃការដណ្តើម បានទីផ្សារសិល្បៈ ក្នុងស្រុករបស់នាង ហាក់មានការរីកចម្រើន ខ្លាំង។ មិនតែប៉ុណ្ណោះ ជិត ស្រីនុត ក៏អាចក្តាប់បានឱកាស ចេញទៅកើបលុយ ពីក្រៅ ប្រទេស ដើម្បីយកមក បង្កើតមុខរបរ និងទិញរថយន្តថ្មី ជិះយ៉ាងត្រជាក់ចិត្តទៀតផង។

ថ្លែងប្រាប់គេហទំព័រ LookingTODAY កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ជិន ស្រីនុត បានឱ្យដឹងថា បច្ចុប្បន្ននេះ នាងបាន ចំណាយលុយប្រមាណ ជាជិតមួយម៉ឺនដុល្លារ បើកមុខជំនួញផ្ទាល់ខ្លួន ខាងក្រៅ គឺហាងលក់សម្លៀកបំពាក់ មួយកន្លែង ដែលមានទីតាំង នៅម្តុំផ្សារសាមគ្គី។ ទន្ទឹមគ្នានេះ នាងក៏បានចំណាយ លុយជិតមួយម៉ឺនដុល្លារ ទិញរថយន្ត COROLA មួយគ្រឿងជិះយ៉ាង សង្ហាបង្អួតភ្នែក គេឯងបន្ថែមទៀត។

តារាចម្រៀងវ័យក្មេង កញ្ញា ជិន ស្រីនុត ហៅលីនី បានបញ្ជាក់ថា "លុយដែលនាងខ្ញុំ ចំណាយទាំងការ បើកហាង និង ទិញរថយន្ត សរុបចូលគ្នា អស់ជាងមួយម៉ឺនដុល្លារ នេះ គឺជាលុយដែលខ្លួនខ្ញុំរកបាន ដោយកំលាំងញើសឈាមខ្លួនឯង ហើយគ្មាននណាម្នាក់ ឧបត្ថម្ភអីទេ។ ខ្ញុំសន្សំបានមកពីការចេញច្រៀង ទាំងនៅក្នុងស្រុក និងក្រៅស្រុក...!។

កញ្ញា ជិន ស្រីនុត បានបន្ថែមថា ហាងលក់សម្លៀកបំពាក់ និងរថយន្ត COROLA នេះគឺនាងទើបនឹងទិញ ក្រោយពេលត្រឡប់មកពីសម្តែង នៅ សហរដ្ឋអាមេរិក ប្រហែលជា២ ខែនេះទេ។ ជាមួយគ្នានេះ ក៏មានដំណឹងធ្លាយមកថា តារាចម្រៀង ជិត ស្រីនុត ក្រោយផ្លាស់ពីទ្រនំ Diamond Music នាងបានហក់ចូលផលិតកម្ម M ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]