កំពង់ស្ពឺ៖ ជម្លោះក្នុង វង់រាំរែករវាង ក្រុមក្មេងទំនើង ពីរក្រុមបានឈាន ដល់ការសម្លាប់គ្នា ដោយសារតែ ទំនាស់បន្តិចបន្តួច។ បុរសម្នាក់ឈ្មោះ វឿង ប៉ែន អាយុ២៨ ឆ្នាំ រស់ នៅភូមិច្រកខ្លុង ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានស្លាប់នៅវេលាម៉ោង ១៣ និង ១៥នាទីយប់ថ្ងៃទី៣ ខែមិថុនា ពេលបញ្ជូនទៅមន្ទីរ ពេទ្យ បន្ទាប់ពីក្រុមរបស់ខ្លួន វាយកាប់ចាក់គ្នា។

ប្រភពព័ត៌មានពីកម្លាំងសមត្ថិកច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ នៅភូមិច្រកខ្លុង ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្រួសាររបស់លោក មាស ម៉ុន អាយុ ៥៥ឆ្នាំបានរៀបចំពិធីស៊ីស្លាកូន (ភ្ជាប់ពាក្យ) ហើយនៅម៉ោង ៧ និង ១៥នាទីយប់ក៏មានកម្មវិធីចាក់ធុងបាស់រាំ នៅពេលនោះមានក្រុមក្មេងស្ទាវ ពីរក្រុម មួយក្រុមមានគ្នាជាង១០នាក់បានមករាំដែរ។ លុះដល់ម៉ោងប្រមាណ ១២ និង ១៥នាទី ក្រុម ក្មេងទំនើងទាំងពីរក្រុមក៏កើតជម្លោះនឹងគ្នា មួយប្រាវ ។

ក្រុមសមត្ថកិច្ចបន្តថា បន្ទាប់ពីវាយគ្នារួមមក គេឃើញឈ្មោះ វឿង ប៉ែន អាយុ២៨ ឆ្នាំរងរបួសជាទម្ងន់ ត្រូវរបួស ៤កន្លែងត្រង់ក្បាល ហើយក្រុមគ្រួសារក៏បាននាំទៅសង្រ្គោះនៅមណ្ឌលសុខភាព តែនៅម៉ោង ១៣ យប់ក្រុមគ្រួសារបានឲ្យដឹងថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕

ដោយ៖ជ័យ ចំរុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]