ភ្នំពេញ៖ ភោជនីដ្ឋាន នីដា ត្រូវបានសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៦០ កែងនឹងផ្លូវលេខ៥១ សង្កាត់ បឹងកេងកង រាជធានីភ្នំពេញ។

ដោយមានទីតាំងនៅចំកណ្តាល រាជធានីភ្នំពេញ ភោជនីដ្ឋាននិងបារ នីដា បាននាំមក នូវមុខម្ហូបខែ្មរ និង ថៃពិតៗ តាមរូបមន្តប្រពៃណីដោយ មានចុងភៅជនជាតិខ្មែរនិង ថៃផងដែរ។ អ្នកស្រី ធីដា ដែលម្ចាស់ Needa Bistro Bar and Restaurant បានមានប្រសាសន៍ថា ភោជនីយដ្ឋាន Needa បានបើកដំណើរការអាជីវកម្ម ក្នុងអំឡុងខែ កុម្ភៈ ២០១៤ មក ប៉ុន្តែដោយមិនមានការប្រកាស ជាសាធារណៈនោះទេ ទើបតែពេលនេះ នីដា បានក្លាយខ្លួនជាភោជនីយដ្ឋាននិងបា ដ៏ប្រណឹតសម្រាប់ ភ្ញៀវជាតិ អន្តរជាតិ ព្រោះដោយមានការព្យាយាម យកចិត្តទុកដាក់ក្នុងការរុក រកវិធីសាស្រ្តកែច្នៃមុខម្ហូបបែប ថ្មី ចាស់សម័យទំនើប និង ជំរុញការរចនាម៉ូដមុខម្ហូប ដើម្បីនាំយក នូវសេវាអាហារដ៏ល្អបំផុត និង ផ្លែឈើជាច្រើនដែលគ្មានជាតិគីមី ជាមួយតម្លៃសមរម្យ សម្រាប់បម្រើដល់ អតិថិជនគ្រប់ៗរូបអោយស្របទៅនឹង ការផ្សព្វផ្សាយរបស់ ក្រសួងទេសចរណ៍ “កម្ពុជា ព្រះរាជណាចក្រអច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ” ដល់មូលដ្ឋានអាជីវកម្ម-សេវាកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន នីដា នឹងបង្កើតកម្មវិធីពិសេសៗ ប្លែកៗ ថ្មីៗ ដល់អតិថិជនដែលបានអញ្ជើញ មកញាំអាហារដោយ មានបទភ្លេងនៃតន្រ្តី ការបង្ហាញShowផ្សេងៗ រួមជាមួយកម្មវិធី Promotionជាច្រើនទៀត ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមួយនឹងផាសុភាពល្អ។





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]