ឥណ្ឌូនេស៊ី ៖ កីឡាករជនជាតិ ឥណ្ឌូនេស៊ីម្នាក់ បានស្លាប់បន្ទាប់ពី មានការរងរបួស យ៉ាង ធ្ងន់ធ្ងរ  ខណៈពេលប្រកួត បាល់ទាត់ Premier League ប្រចាំឆ្នាំ របស់ប្រទេស ឥណ្ឌូនេស៊ី ។

កីឡាករម្នាក់នេះ ជាកីឡាករខ្សែប្រយុទ្ធ ឈ្មោះ Akli Fairuz  ដែលលេងឲ្យក្រុម Persiraja បាន រងរបួសយ៉ាង ដំណំ ក្រោយពេល ដែល កីឡាករនេះ បានត្រូវ ប៉ះទង្គិច ជាមួយ អ្នកចាំទី ឈ្មោះ Rahman  របស់គូប្រកួត ខណៈពេល ការដណ្តើម បាល់គ្នា នៅតំបន់គ្រោះថ្នាក់នៃ ទីរបស់ ដៃគូប្រកួត ។

ហេតុការណ៍នេះ គឺកើតឡើង នៅពេលដែល អ្នកចាំទី Rahman ដែលលេងឲ្យក្រុម PSAP Sigli បានចេញ រត់មក ទាត់ បាល់ដែល ខ្លួន ទប់មិនជាប់នោះ តែ អ្នកចាំទីនេះ មិនបានទាត់ ចំបាល់ បែរជា ទាត់ត្រូវ ចំត្រង់ពោះ កីឡាករ ខ្សែប្រយុទ្ធ Fairuz ទៅវិញ  ។

ក្រោយពីការប៉ះទង្គិចនេះ កីឡាករ Fairuz ត្រូវបានគេ សង្រ្គោះបឋម និង ឲ្យសម្រាក  ដោយ  ប្តូរឲ្យកីឡាករ ផ្សេង ចូលលេង ជំនួស ហើយ កីឡាករនេះ មិនបានទៅមន្ទីរពេទ្យឡើយ ព្រោះគឺថាមិន ត្រូវរបួស ធ្ងន់ធ្ងរ  ដោយបន្ត ទស្សនា  ការប្រកួត រហូត ត្រូវបានបញ្ចប់ ។

យ៉ាងណាមិញ នៅថ្ងៃ បន្ទាប់នោះ ស្ថានភាព របស់កីឡាករនេះ កាន់តែធ្ងន់ធ្ងរខ្លាំងទៅ ហើយគាត់ត្រូវ បានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដែលវេជ្ជបណ្ឌិត បានប្រាប់ថា គាត់ គឺ បាន គ្រាំក្នុង និង បាញ់ឈាម ខ្លាំង ក្នុងរាងកាយរបស់គាត់ ។  ក្រោយពីបាន វះកាត់រួចហើយនោះ វេជ្ជបណ្ឌិតអស់សមត្ថភាព ក្នុងការជួយសង្រ្គោះ ហើយ កីឡាករក៏បាន បាត់បង់ជីវិតទៅ ។

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់នេះ បានប្រកាស ធ្វើការស៊ើបអង្កេតដ៏ម៉ត់ចត់ មួយលើ មូលហេតុ ច្បាស់លាស់ នៃការស្លាប់ របស់កីឡាករខ្សែ ប្រយុទ្ធមា្នក់នេះ៕ 

តើប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ ?


រូបភាពៈ ពេលកំពុងប្រគួត និង ការប៉ះទង្គិចគ្នា 

 

ប្រភព៖ បរទេស

កែសម្រួល៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]