វាជារឿងដ៏ អាម៉ាស់មួយសម្រាប់ អ្នកប្រណាំងកង់ សញ្ជាតិអេស្ប៉ាញ ម្នាក់ដែលគាត់ អបអរជ័យជំនះរបស់ គាត់លឿនពេក ព្រោះថាការប្រណាំង នៅសល់មួយជុំទៀត។

កីឡាករម្នាក់នេះ ឈ្មោះថា Eloy Teruel បានចូលរួមប្រណាំង កង់ក្នុងកម្មវិធី The Tour of California វគ្គទី៧ ដែលពេលនោះគាត់ បានស្រែកនិងលើកដៃ ជាសញ្ញាថាគាត់ បានឈ្នះក្នុង ការប្រកួតនេះ ដោយមកដល់ ទីមុនគូប្រកួត ឯទៀត។ តែនេះ គឺជាការគិតខុស របស់គាត់ព្រោះថា ការប្រកួតនៅសល់ មួយជុំទៀត។

ប៉ុន្តែក្រោយមក គាត់ក៏បានដឹង ថាគាត់គិតខុស នៅពេលដែលអ្នក ប្រណាំងកង់ ដ៏ទៃទៀត កំពុងប្រឹងធាក់កង់ ដើម្បីវ៉ាគាត់ ព្រមទាំងអ្នកគាំទ្រ ស្រែកប្រាប់អោយ គាត់បន្តការ ប្រណាំងទៀត។

ជាលទ្ធផល នៅពេលដល់ ទីនៃជុំចុងក្រោយគាត់ បានធ្លាក់ទៅ ចំណាត់ថ្នាក់ ទី៥៦ហើយ ជ័យជំនះលេខមួយ បានទៅលើកីឡាករ Peter Sagan សញ្ជាតិស្លូវ៉ាគី (Slovakian) ជំនួសវិញ។

ទោះយ៉ាងនេះក្តី Teruel បានបង្ហាញពី អារម្មណ៍ល្អហើយ គាត់បាននិយាយ ហើយសើចថា “ខ្ញុំពិតជាចង់ឈ្នះ តែសំណាងមិនមែន មានសម្រាប់យើង គ្រប់ពេលនោះទេ ហាហាហា”។

ចង់ដឹងថា តើការអបអរ ដែលមិនមែនជា ការពិតរបស់គាត់ យ៉ាងណានោះ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]