កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន របស់ចក្រភពអង់គ្លេស បានអោយដឹងថា លោក Louis Van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្លឹបបិសាចក្រហម Manchester United ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ។

គ្រូបង្វឹកជនជាតិហូឡង់ វ័យ ៦២ ឆ្នាំរូបនេះ នឹងដឹកនាំក្រុមបិសាចក្រហម បន្ទាប់ពីបញ្ចប់តួនាទី ជាគ្រូបង្វឹក ជម្រើសជាតិហូឡង់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ខណៈវិរៈបុរស បិសាចក្រហម Ryan Giggs នឹងមិនចាកចោលក្លឹបឡើយ ដោយត្រូវតែងតាំងជា ជំនួយការគ្រូបង្វឹក។

លោកបាននិយាយថា៖ “នេះជាក្តីស្រមៃមួយរបស់ខ្ញុំ លេចមុខក្នុងក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស ហើយអ្វីដែលខ្ញុំមានមោទនភាពនោះគឺ អាចក្លាយជាគ្រូបង្វឹកក្លឹបដែលធំជាងគេ នៅលើពិភពលោក។ ខ្ញុំធ្លាប់ដឹកនាំក្លឹបឯទៀត មកប្រកួតនៅកីឡាដ្ឋាន Old Trafford ហើយក៏បានដឹងនូវកីឡាដ្ឋាន ដែលពោរពេញដោយ មហិច្ឆតាខ្ពស់ ហើយខ្ញុំក៏អញ្ចឹងដែរ ពួកយើងនឹងបំបែកកំណត់ត្រាថ្មី ក្នុងក្រុមមួយនេះ។”


គួរបញ្ជាក់ផងដែរថា លោក Luis Van Gaal ធ្វើជាគ្រូបង្វឹកអស់រយៈពេលជាង ២០ ឆ្នាំហើយ ដោយធ្លាប់ឈ្នះទាំងពានរង្វាន់កំពូល ជាច្រើនក្នុងស្រុក មានចំនួន ៣ ប្រទេស និងពានរង្វាន់ទ្វីបអឺរ៉ុប ដូចជា UEFA Champion League, UEFA Cup ជាដើម។


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]