ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍បឹងសាឡាង ឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើ សកម្មភាពគាស់ ផ្ទះលួចយក ម៉ូតូរបស់ជនរង គ្រោះកាលពីវេលា ម៉ោង៣និង ៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២នៅចំណុច ផ្ទះជួលលេខ៦២ជ ផ្លូវលេខ២២៨ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

នគរបាលប៉ុស្ដិ៍បឹងសាឡាងបានឱ្យដឹងថា ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនមាន ឈ្មោះ សុខ តុលី ហៅខ្លី ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលេខ៣០៦ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ វឌ្ឍនៈ ភេទប្រុស ស្នាក់នៅ កន្លែងកើតហេតុ ។ ក្រោយឃាត់ខ្លួនជន សង្ស័យសមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ ស្លាកលេខ ភ្នំពេញ 1AS-5886 ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ ទៀតដែលរត់គេចខ្លួននោះមានឈ្មោះអាញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំក្បាល មាន់ចែ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានបក្សពួកចំនួន២នាក់ ម្នាក់បានគាស់ទ្វារ ចូលទៅក្នុងផ្ទះ លួចយកម៉ូតូ ហ្វីណូ មួយគ្រឿង និងម្នាក់ទៀត បានជិះម៉ូតូរបស់ខ្លួន ឈប់នៅមុខផ្ទះជនរងគ្រោះ ហើយ ធ្វើសកម្មភាពគាស់ ចូលទៅក្នុងប្រុង លួចម៉ូតូ ហើយមិនទានបានលួចម៉ូតូផងក៏ ត្រូវម្ចាស់គេទាន់ស្រែកចោរៗ ។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍បឹងសាឡាងល្បាត បានអន្តរាគមន៍ដេញចាប់បានម្នាក់ព្រមទាំង ដកហូតបានម៉ូតូដែលជិះធ្វើ សកម្មភាពមួយគ្រឿងផងដែរ ។ ចំណែកបក្សពួកម្នាក់ទៀត បានគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌទួល គោក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ សាលាដំបូងចាត់ការ តាមនីតិវិធី៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]