វាគឺជារឿង ធម្មតាមួយដែល មនុស្សគ្រប់រូបតែងតែ ប្រាថ្នាចង់បានមនុស្ស ដ៏ល្អម្នាក់ដើម្បី រៀបការជាគូអនាគត និងរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល។ ក៏ប៉ុន្តែរឿងមួយនេះ មិនមែនជា រឿងងាយស្រួលសម្រាប់ យើងទាំងអស់គ្នាឡើយ។

ម្យ៉ាងវិញទៀត នៅពេលដែលយើង រៀបការរួចហើយ ក៏វាមិនមែនជា រឿងធម្មតាឡើយ ព្រោះយើងត្រូវរៀន សម្របរស់នៅ ជាមួយគ្នា, យល់ចិត្តគ្នា,ដើម្បីរស់នៅ ជាមួយគ្នាដោយ មានក្តីសុខ។ ខាងក្រោមនេះគឺជា ដំបូន្មានបីចំនុច សម្រាប់ដាស់តឿន ក៏ដូចជាចង្អុលប្រាប់ អ្នកក្នុងការយល់ឃើញ ចំពោះរឿងរៀបការ៖

១.រៀបការជារឿងពិបាក៖ ការរៀបការ ជារឿងដ៏ ពិបាកមួយដោយសារ តែយើងត្រូវរស់នៅ ជាមួយមនុស្សម្នាក់ យ៉ាងតិចណាស់ ពី ៦០-៧០ឆ្នាំដែរ។ អ្នកត្រូវរៀនទទួល យកកំហុសរបស់គេ ហើយក៏សង្ឃឹមថា គេក៏នឹងអាច ទទួលយកកំហុស របស់អ្នកផងដែរ។ មានពេលជាច្រើនដែល អ្នកនឹងអាច ខឹងគ្នាទៅវិញទៅមក ប៉ុន្តែក៏នៅមាន ពេលវេលាដែលអ្នក ផ្អែមល្ហែម មានភាពរីករាយនិងរំភើប ជាមួយគ្នាផងដែរ។ ដូច្នេះត្រូវចាំថា អាពាហ៍ពិពាហ៍គឺជា រឿងដ៏ពិបាកមួយ តែក៏វាជា រឿងមួយដែល មានតម្លៃមិនអាច កាត់ថ្លៃបានសម្រាប់ អ្នកផងដែរ។

២.រៀបការគឺជា ការលះបង់៖ ពេលដែលនិយាយថា ការរៀបការគឺជា ការលះបង់នេះ ប្រហែលជាមនុស្ស ជាច្រើនបានដឹង រួចទៅហើយ។ ចំពោះការលះបង់ គឺត្រូវការដៃគូ ទាំងសងខាងធ្វើ អោយបានស្មើគ្នា បើអាចទៅរួច។ ការលះបង់នៅក្នុង ជិវិតអាពាហ៍ពិពាហ៍ មិនមែនជាបញ្ហាឡើយ ព្រោះថាមានរឿង ជាច្រើននៅក្នុង ជិវិតដែលត្រូវ ការភាពលះបង់។ ប៉ុន្តែនៅពេល ដែលមានម្នាក់ លះបង់ច្រើនហើយ ឯដៃគូម្នាក់ទៀត មិនដែលលះបង់ អ្វីសោះនោះ នេះទើបជាបញ្ហា។ វាមិនមែនជា ការទាមទារអោយ ត្រូវលះបង់ឡើយ តែនេះជារឿង ដ៏ល្អមួយសម្រាប់ ធ្វើចំពោះគ្នាទៅវិញទៅមក។ ការរៀបការដ៏ល្អមួយ ត្រូវតែមានការ ប្តេជ្ញាចិត្តក្នុងការ លះបង់ជូនគ្នា ទៅវិញទៅមក។

៣.រៀបការបានផ្លាស់ប្តូរ រឿងជាច្រើន ប៉ុន្តែវាគ្មានបញ្ហា នោះទេ៖ នៅពេលដែលអ្នក រៀបការរួចអ្នក នឹងត្រូវរស់នៅ ជាមួយដៃគូរបស់ អ្នកជារៀងរាល់ថ្ងៃ ដូច្នេះទម្លាប់កាលពីមុន ដូចជា ដេក, ដើរ, អង្គុយ ឬក៏ការញ៉ាំអាហារ សុទ្ធតែអាចនឹង ផ្លាស់ប្តូរ។ តែនេះជារឿង ធម្មតាទៅហើយ ព្រោះថាយើងត្រូវសម្រប ខ្លួនដោយសារ ថាយើងមិនមែន រស់នៅតែម្នាក់ឯង ទៀតនោះទេ។ ពេលខ្លះការផ្លាស់ប្តូរ ទាំងនេះអាចជួយ អោយជិវិតរបស់ អ្នកទាំងពីរមាន ក្តីសុខផងដែរ។

ទាំងនេះគឺជា ដំបូន្មាននិង គោលគំនិតសំខាន់ៗ សម្រាប់អ្នកដែលបាន រៀបការរួចហើយ នោះយកទៅពិចារណា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]