ពត៌មានថ្មីមួយ ដែលទាក់ទងនឹងបុរសម្នាក់ស៊ូលះបង់ជីវិត ខ្លួនឯងដើម្បីអ្នកដទៃ គឺបានកើតឡើងនៅក្នុងប្រទេសចិន។

មានអ្នកបើកឡានក្រុងជនជាតិចិនម្នាក់ បានស្លាប់បន្ទាប់ពី បានការពារអ្នកដំណើរនៅក្នុងឡានក្រុង ពីគ្រោះថ្នាក់ដ៏ធំមួយ ដែលឥឡូវនេះគាត់ក្លាយជាវីវះបុរសរបស់ មនុស្សម្នាជាច្រើន។ បុរសដែលមានអាយុ៤៦ឆ្នាំ ឈ្មោះ វ៉ូ ប៊ិន ដែលជាតៃកុងឡានក្រុងមួយ បានព្យាយាមបើកទៅរក កន្លែងសុវត្ថិភាព បន្ទាប់ពីមានកំទេចម្យ៉ាង មកបំបែកកញ្ចក់ឡាន និងបង្កឲ្យគាត់មានរបួស។ ទោះបីជារូបគាត់ត្រូវឈឺចាប់ក៏ដោយ ក៏គាត់នៅតែខំប្រឹង បន្ដការបើកបររបស់គាត់ ទៅឈប់នៅចំហៀងផ្លូវ ដើម្បីសង្គ្រោះជីវិតអ្នកដំណើរ ដែលស្ថិតនៅលើឡានក្រុងនេះ។ សំណាងអាក្រក់ គាត់ត្រូវបានស្លាប់បន្ទាប់ពីគាត់ ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៤ថ្ងៃ។ យ៉ាងណាមិញ អ្នកដំណើរនៅលើឡានក្រុង នេះបានសម្ដែងការអរគុណ ដល់បុរសនេះជាខ្លាំង និងបាននិយាយថា ជនជាតិចិនទាំងអស់មិនប្រាកដថាអាក្រក់ទាំងអស់នោះ ទេ។ សូមប្រិយមិត្ដមើលរូបភាព និងវីដេអូទាំងអស់គ្នា៖ 

រៀបចំដោយ ម៉ា

ខ្មែឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]