រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលនូវ ភាពបរាជ័យមិនសម បំណងនៃជីវិតអាពាហ៍ពិពាហ៍ ចំនួន២ដងរួចមកនេះ ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បានឈានចូលមង្គលការ ទទួលយកភរិយាថ្មីជា លើកទី៣ ក្នុងឆាកជីវិតរបស់ខ្លួន ខណៈពេលអាជីព សិល្បៈរបស់ តារាចម្រៀងរូបនេះ ហាក់នៅស្រពិច ស្រពិលនៅឡើយ។

ពិធីមង្គលការ របស់លោកសាន ផានិត បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៤ ជាមួយនារីម្នាក់ដែលមាន វ័យប្រមាណ២៧ឆ្នាំ ជាអ្នកធ្វើការនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ និងបច្ចុប្បន្នរស់នៅក្បែររង្វង់ មូលក្រុងតាខ្មៅ  ខេត្តកណ្ដាល។ ពិធីមង្គលការរបស់ តារាចម្រៀងរូបនេះ ធ្វើឡើងដោយមានការ អញ្ជើញភ្ញៀវកិត្តិយសចូលរួម ប្រមាណ៧០តុ ក្នុងនោះក៏មានអ្នកសិល្បៈចាស់ ថ្មីមួយចំនួនចូលរួមផងដែរ។

តារាចម្រៀងដែលធ្លាប់ ចាប់ឈោងភាពល្បីល្បាញ លោក សាន ផានិត បានសម្តែងការសប្បាយ ចិត្តក្នុងពេលដែល លោកទទួលបានភរិយាថ្មីនាពេលនេះ  បន្ទាប់ពីលោកបានខក បំណងពីរលើកកន្លងមកនេះ។ លោកបញ្ជាក់ថា រូបលោកធ្លាប់មានភរិយា ២នាក់រួចមកហើយ តែក៏ត្រូវបែកបាក់គ្នាវិញ និងបានលែងលះគ្នាតាមផ្លូវច្បាប់ ដោយសារហេតុផល មិនចុះសម្រុងគ្នា មិនអាចបន្តជីវិតជាប្ដីប្រពន្ធបាន ក្នុងនោះក៏បានបន្សល់ ទុកកូនស្រី ម្នាក់ដែលបច្ចុប្បន្នមានវ័យ ប្រមាណ១៨ឆ្នាំហើយ និងកំពុងរស់នៅជាមួយ ម្ដាយក្នុងខេត្តសៀមរាប។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]