ប្រជាជនបារាំងជាច្រើន ធ្លាប់បានចូលមករស់នៅ ក្នុងប្រទេស កម្ពុជា របស់យើង និង មានខ្លះ ក៏បានយកប្រពន្ធ ឬ ប្តី ខ្មែរ ផងដែរ។ យ៉ាងណាមិញ កូនខ្មែរ កាត់សាសន៍ដទៃ មួយចំនួន ពិតជាមានសម្រស់ស្រស់ស្អាត រហូតខ្លះ ថែមទាំង អាចមានឱកាស កសាងកេរ្ត៍ឈ្មោះ ជាតារាល្បី នៅហូលីវូដ ទៀតផង។

ថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្ត ឲ្យបានស្គាល់ នូវតារាស្រីចំនួន ៥រូប ជាតារាស្រី ដែលបានថតក្នុងខ្សែភាពយន្តបរទេស ល្បីៗជាច្រើន ហើយពួកនាង សុទ្ធតែមានដើមកំណើតខ្មែរ ជាកូនកាត់ពីរសាសន៍ ៖

Bérénice Marlohe (កូនកាត់ ខ្មែរ-បារាំង) នាងជាតារាម៉ូដែល និង ជាតារាសម្តែង មួយរូប នៅប្រទេសបារាំង និងធ្លាប់បានសម្តែង នៅក្នុងខ្សែភាពយន្តដ៏ល្បីមួយ ចំណងជើងថា James Bond: Skyfall ថែមទៀតផង។ នាងមានឪពុកជាជនជាតិខ្មែរ និង ម្តាយជា ជនជាតិ បារាំង។






Elodie Yung នាងកើតនៅក្នុងប្រទេសបារាំង នៅថ្ងៃទី ២២ កុម្ភៈ ១៩៨៦។ នាងមានឈាមជ័រ ខ្មែរ-បារាំង ដោយឪពុក របស់នាង ជាជនជាតិខ្មែរ។ នាងបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ La Sorbonne ក្នុងទីក្រុង ប៉ារីស ផ្នែកច្បាប់។ ក្រោយមក នាងក៏ សំរេចចិត្ត ចូលរៀន ផ្នែកសម្តែង នៅសាលាវិចិត្រសិល្បៈ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បន្តទៀត។ គួរបញ្ជាក់ដែរថា នាងក៏ធ្លាប់បាន ហ្វឹកហាត់ក្បាច់គុណ ការ៉ាតេ ទទួលបាន ខ្សែក្រវ៉ាត់ខ្មៅផងដែរ។ នាងក៏ បានចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីមួយ ឈ្មោះថា G.I. Joe ទៀតផង។ ក្រៅពីនោះ នាងធ្លាប់សម្តែងក្នុងរឿង The Girl With The Dragon Tatto និង ខ្សែភាពយន្តជាច្រើនទៀត របស់ប្រទេសបារាំង។






Chanty Sok នាងកើតនៅថ្ងៃទី ១៩ កុម្ភៈ ១៩៨៤ ក្នុងទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក។ នាងជាតារាសម្តែងមួយរូប ដែលធ្លាប់បាន ចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីៗ មួយចំនួន ដូចជា Fighter (2010) Ted (2012) និង The Test (2013)។





Ellen Wong នាងជាតារាសម្តែងស្រី ដ៏ស្រស់ស្អាតមួយរូប ដែលមានឈាមជ័រ ខ្មែរ-កាណាដា។ ភាពយន្ត ដែលនាង ធ្លាប់បានសម្តែង ដំបូងបំផុត គឺរឿង This is Wonderland ហើយនាង ត្រូវបានគេ ស្គាល់ច្រើនបំផុត នៅពេលនាង សម្តែងជាតួអង្គ Knives Chau ក្នុងរឿង Scott Pilgrim VS The World។ នាងក៏បានចូលរួមសម្តែង ឲ្យប៉ុស្តិ៍ទូរទស្សន៍របស់កាណាដា ក្នុងរឿង The Carrie Diaries និង មួយទៀត Silent Night ផងដែរ។






Marline Yan នាងកើតនៅថ្ងៃទី ៩ មករា ឆ្នាំ ១៩៩៣ នៅក្នុង ទីក្រុង Ontario ប្រទេសកាណាដា និង មានជាប់ឈាមជ័រ ខ្មែរ-កាណាដា ផងដែរ។ នាងជាតារាសម្តែងមួយរូប ដែលបាន បង្ហាញមុខ នៅលើកម្មវិធីទូរទស្សន៍ ជាច្រើន ហើយក្នុងនោះ នាងតែងត្រូវបាន គេយល់ច្រឡំ ថានាងជា ជនជាតិ ហ្វីលីពីន ទៀតផង ព្រោះតែនាង ធ្លាប់ដើរតួសម្តែង ជាតួអង្គនារី កូនកាត់ ហ្វីលីពីន-កាណាដា តែទោះជាយ៉ាងណា នាងបានបដិសេធចោល នូវពាក្យចច៉ាមអារ៉ាម នេះ រួចមកហើយ នៅលើ គណនី Twitter របស់នាង។




ប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាដែរ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]