ប្រិយមិត្តនារីៗ ប្រាកដជាមានចំនាប់អារម្មណ៍ ទៅលើភាពស្រស់ស្អាត តាមបែបធម្មជាតិ ដោយមិនចាំបាច់ ផាត់មុខឬតុបតែង អ្វីឡើយ ជាមួយនឹងវិធី ងាយៗ មួយចំនួនខាងក្រោមនេះ។

១. ទទួលទានទឹកអោយបានច្រើន ជួយអោយស្បែកមុខ ស្បែកខ្លួនរបស់អ្នកមាន ជាតិសំណើម និង ជួយលាងសម្អាតកោសិកា ចាស់ៗចេញអោយបានស្អាតល្អ។

២. ប្រើទឹកបាញ់មុខ ឬ ឡេមានជាតិសំណើម ដែលមានជាតិគីមីតិចតួចឬ គ្មានតែម្ដង ដើម្បីជួយព្យាបាល ស្នាមជ្រួញ និង ធ្វើអោយក្មេង។

៣. លាងសម្អាតមុខអោយបានស្អាត យ៉ាងតិច ២ដងក្នុងមួយថ្ងៃ។

៤. ប្រើប្រាស់នូវទឹក Toner ដែលសាកសមនឹងស្បែកមុខអ្នក ព្រោះទឹក Toner ធ្វើអោយស្បែកមុខតឹងស្អាត និង ការពារពីភាពជ្រីវជ្រួញ។

៥. សក់ស្អាតក៏ជាការលើក សម្រស់មួយផ្នែកដែរ។ ដូច្នេះហើយ កក់សក់អោយបានស្អាត យ៉ាងតិច ៣ដងក្នុងមួយអាទិត្យ ព្រោះបើលោកអ្នកមិនសូវកក់សក់ ធ្វើអោយសក់ឡើងប្រេង មើលសម្រស់អ្នកក៏មិន ស្អាតបាតតាមសរសៃសក់ដែរ។

៦. កុំភ្លេចប្រើប្រាស់ ជាមួយនឹង ឡេការពារកំដៅថ្ងៃ នៅពេលដែលអ្នកចេញក្រៅ ព្រោះវាក៏ជាជំនួយដល់ស្បែកស្អាតផងដែរ។

៧. ទឹកក្រូចច្របាច់ នាពេលព្រឹកព្រលឹម ធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងកំចាត់ជាតិពុល ចេញពីរាងកាយ និងធ្វើអោយស្បែកអ្នកស្រស់ស្អាត តាមបែបធម្មជាតិបានយ៉ាងងាយ។

សាកល្បងនូវវិធីងាយៗ នោះលោកអ្នកនឹងទទួលបាន លទ្ធផលជាទីគាប់ចិត្ត។



ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]