កាលពីពេលថ្មីៗនេះ មាននារីជនជាតិអាមេរិចម្នាក់ បានបង្រៀនពីការ ផាត់មុខដើម្បីលុបបំបាត់ មុនដែលកើតមានឡើងនៅលើផ្ទៃមុខ តាមរយៈវីដេអូ ដែលនាងបានបញ្ចូលក្នុង Youtube ។

ក្នុងរយៈពេល ១០នាទីនៃវីដេអូនោះ គឺ Cassandra Bankson ដែលមានអាយុ១៩ឆ្នាំ បានបង្ហាញមុខរបស់នាងដែល ទទួលនូវផលប៉ះពាល់ដោយសារតែ ការកើតមុនច្រើន  នៅមុខកាមេរ៉ា មុនពេលដែលនាងបង្ហាញមុខដែលនាង ផាត់មុខរួចរាល់។  បន្ទាប់វីដេអូរបស់នាង បានដាក់បញ្ចូលទៅក្នុង Youtube នាងក៏ត្រូវបានគេអញ្ជើញឡើង ស្ថានីយ៍ទូរទស្សន៍ ដើម្បីនិយាយបកស្រាយ ពីមូលហេតុដែលទាក់ទងនឹង ការបង្កើតវីដេអូនេះឡើង។ សម្រាប់ខ្លួននាងផ្ទាល់ នាងបាននិយាយថា នេះគឺជាទ្រព្យសម្បត្ដិដ៏ធំធេង សម្រាប់នាង ប្រសិនជានាងអាចជួយអ្នកណាម្នាក់ ដែលមានផ្ទៃមុខដូចនាង ហើយនឹងអាចទទួលនូវមុខស្រស់ស្អាត។

តើប្រិយមិត្ដ ធ្លាប់ជួបប្រទះនឹងបញ្ហាកើត មុន ហើយពិបាកនឹងការដើរហើរ ចេញមកខាងក្រៅ ដែរ ឬទេ? ប្រសិនជាចង់ជ្រាបកាន់ តែច្បាស់ សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖

រៀបចំដោយ ម៉ា

ខ្មែឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]