ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា C-League សប្តាហ៍ទី ១ ជុំទីពីរ បានបញ្ចប់ទៅហើយ ទាំង ៦ ប្រកួត សុទ្ធតែមានការស៊ុតបញ្ចូលទីគ្នា យ៉ាងស្វិតស្វាញទៅវិញទៅមក គួរអោយជក់ចិត្ត ដិតអារម្មណ៍។

នាថ្ងៃសៅរ៍ ក្រុមការពារតំណែងជើងឯកស្វាយរៀង អតីតក្រុមព្រះខ័នរាជ បានព្រលះក្រុមវេស្ទើន យូនី អេហ្វស៊ី ដោយលទ្ធផល ៥ទល់នឹង០ ខណៈក្រុមជើងឯកឆ្នាំ ២០១២ ចម្ការកៅស៊ូបឹងកេត យកឈ្នះ Albirex Niigata ទាំងត្រដរ ដោយលទ្ធផល ២ទល់នឹង១។ ក្នុងនោះដែរ ក្រុមអគ្គស្នងការនគរបាលជាតិ ហាក់ដូចជាឡើងកូដ ដោយលុតក្រុមគីរីវង្ស សុខសែនជ័យ រហូតដល់ទៅ ៥ទល់នឹង០ ហើយត្រាយអាស៊ី ចាញ់បៀលប្រាយយូណាយធីត ១ទល់នឹង០ ផងដែរ។


                             Albirex Niigata VS ចម្ការកៅស៊ូបឹងកេត

ឈានចូលមកដល់ថ្ងៃអាទិត្យ ក្រុមជើងឯកពីរសម័យកាល ២០០៧ និង ២០០៩ ណាហ្កាខប បែរជាធ្លោះធ្លោយ បរាជ័យក្រោមថ្វីជើង ១ទល់នឹង២ ជាមួយក្រសួងការពារជាតិ។ មួយប្រកួតចុងក្រោយគឺពិតជាអស្ចារ្យ ដោយមានគ្រាប់បាល់រហូតដល់ទៅ ១០ គ្រាប់ ពោលគឺក្រុមភ្នំពេញក្រោន បំបាក់អាស៊ីអឺរ៉ុប ៩ទល់នឹង១ ឡើងមកឈរកំពូល តារាង C-League សប្តាហ៍ទីមួយ ជុំទីពីរ។

តារាងចំណាត់ថ្នាក់ (ប្រភពពី ត្រាយអាស៊ី)


គួរបញ្ជាក់ផងដែរថា នៅថ្ងៃពុធនេះ វេលាម៉ោង ៣នឹង៤៥នាទីរសៀល ក៏មានការប្រកួតគួរអោយជក់ចិត្ត ដិតអារម្មណ៍មួយដែរ នោះគឺក្រុមស្វាយរៀង ប្រកួតជាមួយកំពូលតារាង ភ្នំពេញក្រោន។

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]