ប្រេស៊ីល៖ ការប្រកួត បាល់ទាត់ពិភពលោក World Cup គឺ តែងតែធ្វើឡើង ក្នុងរយៈពេល ៤ឆ្នាំម្តង។ សម្រាប់ឆ្នាំ ២០១៤ នេះ ការប្រកួតបាល់ ទាត់ World Cup នឹង ប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា និង បញ្ចប់វិញនៅ ថ្ងៃទី ១៣ ខែកក្កដា ដែលមាន ប្រទេសប្រេស៊ីល ជាម្ចាស់ផ្ទះ ហើយប្រទេសនេះក៏ បានត្រៀម កីឡាដ្ឋាន សំរាប់ការ ប្រកួត ក្នុងទីក្រុងទាំង ១២ ដ៏ស្រស់ស្អាត និង អស្ចារ្យ ដូចខាងក្រោមនេះ ៖

១. ទីក្រុង Sao Paulo ទីក្រុងនេះ ជាទីក្រុងធំជាងគេនៅ អាមេរិកឡាទីន ជាទីក្រុងសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ប្រេស៊ីល និង ជាគោលដៅ ទេសចរណ៍អន្តរជាតិធំជាងគេ លើលោក ហើយក៏ជាទីក្រុងដ៏ល្អ ឥតខ្ចោះសំរាប់ការ បើកឆាក ក្នុងការប្រកួតបាល់ទាត់ World Cup នាពេលខាងមុខផងដែរ។ សំបុត្រសំរាប់ ចូលទស្សនា ក្នុងពហុកីឡាដ្ឋាន នៃទីក្រុងនេះ គឺបានលក់អស់ បាត់ទៅហើយ ។

២. ទីក្រុង Salvador ទីក្រុងនេះ ជាទីក្រុងពេញនិយមនូវ គោលដៅទស្សនា សមុទ្រ និង ឆ្នេរខ្សាច់ ហើយ ទីក្រុងនេះ ជាទីកំនើតនៃ បទចម្រៀងនិង តន្រ្តីបែ្លកៗ របស់ប្រទេសប្រេស៊ីល ហើយ ចំពោះ វប្បធម៌ ម្ហូបអាហារ និង សំលៀកបំពាក់ភាគច្រើន គឺមានឥទ្ធិពលពីទ្វីបអាហ្រ្វិក ។ ក្រៅពីទស្សនា បាល់ទាត់ ក្នុងពហុកីឡាដ្ឋាន អ្នកទេសចរ ក៏អាចពិសារអាហារឆ្ងាញ់ និង ហែលទឹក សមុទ្រ ជាដើម។

៣.ទីក្រុង Rio de Janeiro ទីក្រុងនេះ គឺជាទីក្រុងល្បីល្បាញរបស់ ប្រេស៊ីល។ សំរាប់សំបុត្រនៃ ការប្រកួតទាំងអស់ ក្នុងទីក្រុងនេះត្រូវបាន លក់អស់ទៅហើយ ។ វាជាទីក្រុង ដែលគេអាចទស្សនា ការប្រកួតបាល់ទាត់ គ្រប់ទីកន្លែងតាំង ពីមាត់សមុទ្រ រហូតដល់លើ ភ្នំ  និង មាន ការជប់លៀងប្លែកៗ ពាសពេញ ទីក្រុង តែម្តង។ អ្វីដែលពិសេសគឺរូប សំណាក់ ព្រះយេស៊ូគ្រឹស្ត ធំជាងគេ ដែលនរណាក៏ចង់ទៅឃើញ ដែរ ។


៤.ទីក្រុង Recife ទីក្រុងនេះ នៅទិសឧត្តរនៃ ប្រទេសប្រេស៊ីល។ ទីក្រុងនេះ មានឈ្មោះក្រៅ ហៅថា Venice of Brazil គឺដាក់តាម ជនជាតិបារាំង ម្នាក់ដែលគាត់មកទស្សនាដំបូងក្នុង ឆ្នាំ ១៩៤៩។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ងូតទឹក មើលសត្វត្រី ក្នុងសមុទ្រ និង មើលសារមន្ទីរចាស់ៗ និង ផ្ទះខ្មោចជាដើម ។


៥.ទីក្រុង Porto Alegre ទីក្រុងនេះនៅ ភាគខាងលិចនៃ ប្រទេសប្រេស៊ីល ដែលមានព្រំប្រទល់ ជាប់ជាមួយ ប្រទេស អាហ្សង់ទីន ។ ទីក្រុងនេះ មានឥទ្ធិពលវប្បធម៌ និង ម្ហូបអាហារពី ប្រទេស អាល្លឺម៉ង់ ព្រោះមាន ជនអន្តោប្រវេសន៍អាល្លឺម៉ង់ជាច្រើន មករស់នៅទីនេះ។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ រោងចក្រ សូកូឡា និង ជិះទូកតាមបឹងកំសាន្ត ។


៦. ទីក្រុង  Natal ទីក្រុង នេះ ជាគោលដៅទេសចរ ឆ្នេរខ្សាច់របស់ប្រេស៊ីល និង ជាទីក្រុង ដែល មានអ្នកគាំទ្រ ក្រុមរបស់សហរដ្ឋអាមេរិក ព្រោះកាលពី សង្គ្រាមលោកទី២ គឺមាន ការតាំងមូលដ្ឋាន ទ័ពអាមេរិក ក្នុងទីក្រុងនេះ។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ កំសាន្តនូវ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និង កន្លែងកំសាន្តជាច្រើន ។


៧. ទីក្រុង Manaus   ៖ ទីក្រុងនេះ ព័ទ្ធ ទៅដោយ ព្រៃ អាម៉ាស្សូន ជាទីក្រុងដែលសំបូរ ដោយ ព្រៃ និង តំបន់សើម និង សត្វបក្សី រស់នៅ។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ទស្សនា សត្វព្រៃ អេកូទេសចរណ៍ ជិះទូកចូលព្រៃ ហែលទឹកជាមួយត្រីផ្សោត និង ស្ទួចត្រី Piranha (ត្រីស៊ីសាច់ ) ជាដើម ។


៨. ទីក្រុង Fortaleza  ៖ ទីក្រុងនេះ ជាទីក្រុងឆ្នេរសមុទ្រនៅភាគ ខាងជើងឈាងខាងកើត ប្រទេស ប្រេស៊ីល។ វាជាទីក្រុងដែលមានពន្លឺ ថៃ្ងច្រើនជាងទីក្រុង ដទៃទៀត ក្នុងប្រទេសប្រេស៊ីល។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ជប់លៀង ចូលក្លឹប ស្តាប់តន្រ្តីលើទូក និង កំសាន្តលើឆ្នេរ សមុទ្រ ដែលមានប្រវែងដ៏ វែងរាប់គីឡូម៉ែត្រ ឯណោះ ។


៩.ទីក្រុង Curitiba គឺជាលើកទី ២សម្រាប់ទីក្រុងនេះ ដែលជាម្ចាស់ផ្ទះ World Cup គឺលើកទី១ កាលពីឆ្នាំ ១៩៥០។ ប៉ុន្តែ កីឡាដ្ឋានថ្មីត្រូវបានសាងសង់សំរាប់ឆ្នាំ ២០១៤ នេះ ។ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ទស្សនា នូវទឹកធ្លាក់ Iguacu ជាទឹកធ្លាក់អច្ឆរិយៈទាំង៧ នៅលើលោក ។


១០. ទីក្រុង Cuiaba ជាទីក្រុងសំបូរដោយជីវចម្រុះ និងនៅក្បែរ តំបន់សើម អាម៉ាស្សូន ។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ទស្សនាជាមួយបទពិសោធន៍ ទេសភាពធម្មជាតិ ដ៏អស្ចារ្យ ដែលអ្នក អាចឡើងភ្នំ ងូត ទឺកជ្រោះ ជាដើម ។


១១. ទីក្រុង Brasilla  Brasilla ជារដ្ឋធានីរបស់ ប្រទេស ប្រេស៊ីល ។ ជាទីក្រុងវប្បធម៌ ពាណិជ្ជកម្ម និង សំណង់អាគារ រចនា ប្លែកគួរឲ្យចង់ទៅទស្សនា ដែលសំណង់  បានក្លាយជា បេតិកភណ្ឌពិភពលោក ផងដែរ។ ក្រៅពី ការមើលបាល់ទាត់ អ្នកទេសចរ អាចទៅ ដើរកំសាន្ត និង ទស្សនានូវទំនើបកម្ម នៃ ទីក្រុងដ៏ទំនើបនេះ របស់ប្រទេសប្រេស៊ីល ។

១២. ទីក្រុង Belo Horizonte ឈ្មោះទីក្រុងនេះ អាចបកប្រែថា ជើងមេឃដ៏ស្រស់ស្អាត ហើយទីក្រុងនេះ ក៏មានឈ្មោះហៅក្រៅថា ទីក្រុងបារ ។ ដែលវាស្ថិតភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ហើយ មិនសូវមានទេសចរទៅកាន់ទីក្រុងនេះ ទេ ។អ្វីដែលពិសេស ក្រៅពី ការមើលបាល់ទាត់ អ្នក ទេសចរ អាចទៅ យកកំសាន្ត ក្នុងបារ ជាង ១៤,០០០ ក្នុងទីក្រុង ដែលបម្រើសេវាកម្ម ទាំងថៃ្ងនិងយប់ ។ 



ប្រភព ៖ បរទេស 

ដោយ ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]