ក្រុមលេខ ៥ ក្នុងតារាង Serie A របស់អ៊ីតាលី Inter Milan បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការទិញខ្សែប្រយុទ្ធកំពូល World-class strikers ម្តង ៤ រូប នៅរដូវកាលដោះដូរកីឡាករ នាពេលខាងមុខ។

បន្ទាប់ពីអាក់អន់ស្រពន់ចិត្ត នៅពេលដែលមិនអាចទិញ ខ្សែប្រយុទ្ធអេស៉្បាញ Fernando Torres របស់តោខៀវ Chelsea ដោយសារតែកីឡាករនេះ អាចត្រឹមតែខ្ចីជើងប៉ុណ្ណោះនោះ ក្រុម Inter Milan បានបង្វែររ៉ាដារបស់ខ្លួនសារជាថ្មី ដោយបង្ហាញការចាប់អារម្មណ៍ទៅលើ ខ្សែប្រយុទ្ធបិសាចក្រហម Javier Hernandez ដោយសម្អាងលើហេតុផលថាខ្សែប្រយុទ្ធម៉ិចស៊ិចកូ វ័យ ២៦ ឆ្នាំមួយនេះ ប្រហែលជាមិនអាចស័ក្តសម នឹងទម្រង់លេងរបស់អនាគត គ្រូបង្វឹកថ្មីរបស់បិសាចក្រហម Louis van Gaal បានទេ។


ក្នុងនោះ Javier Hernandez បង្ហាញវត្តមានអោយបិសាចក្រហម បានតែ ៦ ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Premier League ហើយបិសាចក្រហមទៀតសោត បានត្រឹមបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ៧ តែប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ ២ ទៀត ដែល Inter ចង់បានមានដូចជា ខ្សែប្រយុទ្ធប៉ូសស្នៀ Edin Dzeko របស់មេឃខៀវ Man CITY និងខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ Alvaro Morato របស់យក្សស Real Madrid។




ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]