ប្រិយមិត្តមួយចំនួន ប្រាកដគិតថា ពន្លឺថ្ងៃនៅពេលព្រឹកព្រលឹម អាចធ្វើអោយខូច រឺស្បែកយើងខ្មៅ ប៉ុន្តែគំនិតនេះគឺខុសស្រលះ ដោយសារតែពន្លឺថ្ងៃនៅពេលព្រឹកព្រលឹម មានអត្ថប្រយោជន៍ពិសេសជាច្រើន។


-សម្បូរវីតាមីន D-

វីតាមីន D ត្រូវការជាចាំបាច់ សម្រាប់ស្រូបយក និងបញ្ចូនជាតិកាល់ស្យូម នៅក្នុងសារពាង្គកាយ ហើយពន្លឺព្រះអាទិត្យ គឺជាប្រភពវីតាមីន D ដ៏ចម្បងពីធម្មជាតិ។ ហេតុដូចនេះហើយ ការហាលថ្ងៃប្រមាណ ១០ ទៅ ២០ នាទីជារៀងរាល់ថ្ងៃ អាចធ្វើអោយសារពាង្គកាយយើង ស្រូបយកវីតាមីន D គ្រប់គ្រាន់។

-ការកម្ចាស់ជាតិពុល-

ពន្លឺថ្ងៃជួយបង្កើនសីតុណ្ហភាព ក្នុងសារពាង្គកាយមនុស្ស ជាហេតុមិនត្រឹមតែជួយកម្ចាត់ ជាតិពុលនៅក្នុងខ្លួននោះទេ ថែមទាំងជួយជម្រុញមុខងារ ដំណើរការរបស់ថ្លើមទៀតផង។ វាជួយបង្កើនចរន្តឈាមក្នុងខ្លួន និងបន្ថយទាំងចង្វាក់បេះដូង និងសម្ពាធឈាមផងដែរ។

-ជួយអោយអារម្មណ៍ស្រស់ស្រាយ-

ពន្លឺថ្ងៃ ជួយភ្ញោចការផលិត អរម៉ូនសេរ៉ូតូនីន ដែលមានមុខងារជួយអោយអារម្មណ៍ល្អ និងការពារភាពតានតឹងផងដែរ។

-ពង្រឹងប្រព័ន្ធការពារ-

ពន្លឺថ្ងៃបង្កើនផលិតកម្មគោលិកាឈាមស ដែលជួយការពារជម្ងឺឆ្លងផ្សេងៗ ដែលបង្កដោយបាក់តេរី ផ្សិត និងវីរុស។ វាក៏ជួយផងដែរ ក្នុងការការពារមហារីក នៃក្រពេញប្រូស្តាត, ដោះ និងពោះរៀនធំ។

-ជួយអោយគេងលក់ស្រួល និងរំលាយអាហារបានល្អ-

ការហាលថ្ងៃអាចបង្កើនការផលិត ទី ១- អរម៉ូន មេឡាតូនីន ដែលអាចជួយអោយអ្នក គេងលក់ស្រួល និងទី ២- មេតាប៉ូលីស ដែលជួយសម្រួលការរំលាយអាហារ អោយបានល្អ។

-ការពារបញ្ហាស្បែក-

ពន្លឺថ្ងៃនៅពេលព្រឹក អាចជួយបញ្ជៀសបញ្ហាស្បែកផ្សេងៗ ដូចជា មុខមុន ត្រអក និងស្បែកឡើងរលាក និងក្រហម ជាដើម។

គួរបញ្ជាក់ផងដែរថា មិនមែនពន្លឺថ្ងៃទាំងអស់ សុទ្ធតែមានអត្ថប្រយោជន៍នោះទេ ពោលគឺប្រិយមិត្តគួរតែចៀសពី ពន្លឺថ្ងៃ ដែលធ្វើអោយរលាកស្បែក នោះគឺពន្លឺថ្ងៃនៅពេលរសៀល កណ្តាលថ្ងៃក្តៅនោះ។


តើប្រិយមិត្តបានស្រូបពន្លឺថ្ងៃពេលព្រឹកព្រលឹមគ្រប់គ្រាន់ហើយរឺនៅ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]