ភ្នំពេញៈ តារាសម្តែងនិងជាតារាម៉ូដែល កញ្ញាគង់ ចាន់ស្រីមុំ ដែលគេស្គាល់ថា ជាសង្សាររបស់ខ្លួនលោក គឹម សីហា នោះបាន ឲ្យសង្សារបណ្តូលចិត្ត សម្អាតបាតជើងរបស់ខ្លួន រួចបង្ហោះអួតប្រាប់ពិភពលោក តាម រយៈគេហទំព័រ Facebook ។

រូបភាពដែលបង្ហោះនៅតាម Facebook បានធ្វើឲ្យអ្នកលេង និងFriend ស្ងើចសរសើរ និងស្នេហាដ៏ផ្អែមល្ហែម របស់អ្នកទាំងពីរថា ពិតជារកគូស្នេហ៍ណាប្រដូចគ្មាន ។មូលហេតុដែល គឹម សីហា សង្សារ គង់ ចាន់ស្រីមុំ សម្អាតបាតជើងនេះ ដោយសារតែ ស្រីស្អាតម្នាក់នេះមិន អាចងូតទឹកដោយខ្លួនឯង បានដូច្នេះហើយ ទើប ប្រុសកំពូលស្នេហ៍មើលថែរក្សា ។

គង់ ចាន់ស្រីមុំ បង្ហោះរូប និងសរសេរពាក្យពេចន៍រ៉ូមែនទិកថា “ គាត់(គឹម សីហា ) មកសម្អាតជើងឲ្យខ្ញុំ ព្រោះ ខ្ញុំឈឺមិនអាចងូតទឹកបាន អរគុណបងដែលមក មើលថែខ្ញុំណាបងសម្លាញ់” ។

គង់ ចាន់ស្រីមុំ ត្រូវបាន គេដឹងថាទើបតែត្រឡប់មកដល់ កម្ពុជាវិញកាលពីថ្មីៗនេះ បន្ទាប់ពីបញ្ចប់ដំណើរ កំសាន្តនៅទីក្រុងសៀងហៃ ប្រទេសចិនជាមួយ ប្តីប្រពន្ធលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីដា ។

រូបភាពដ៏រ៉ូមែនទិកនេះ មិនមែនជាលើកទី១ ដែលគូសង្សារទាំងពីរ បង្ហាញជាសាធារណៈនោះ ទេគេនៅចាំ បានថាកាលពីអំទ្បុងឆ្នាំ២០០៩ ពួកគេបានបែកធ្លាយ នូវរូបផ្អែមល្ហែម ដែលខាងស្រីស្លៀកឈុតប៊ីគីនី ដ៏សិច ស៊ីថើបជញ្ជក់មាត់ ជាមួយគ្នាយ៉ាងផ្អែមល្ហែម នៅឆ្នេរឈើទាល ខេត្តព្រះសីហនុ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ