Luka Rocco Magnotta ដែលគេស្គាល់ថាជាអ្នកបង្ហាញម៉ូត និង តារាភាពយន្ដអាសអាភាស កំពុងត្រូវប៉ូលីសអន្តរជាតិតាមចាប់ ពីបទសម្លាប់ អារសាកសពជាកំណាត់ និង ស៊ីសាច់សាកសព ។ Luka Rocco Magnotta ក៏បានថតសកម្មភាពសម្លាប់ អារសាកសព និង ស៊ីសាកសព ជាវីដេអូឃ្លីប និង ចែកផ្សាយតាម Internet ហើយថែមទាំងបញ្ជូនបំណែកសាកសព តាមប្រៃសណីយ៍ទៅកាន់ អ្នកនយោបាយ នៅប្រទេស កាណាដា។

ថ្ងៃទី ២៩ ខែ ឧសភា កញ្ចប់ដែលមានប្រអប់ជើងមនុស្សម្នាក់បាន មកដល់ការិយាល័យគណបក្ស Conservative Party នៃប្រទេស កាណាដា។

ប៉ុន្មានម៉ោងក្រោយមក គេបាន រកឃើញកញ្ចប់ផ្សេងៗទៀតដែលមានប្រអប់ដៃជនរងគ្រោះ។ ក្នុងថ្ងៃដដែល ប៉ូលីស រកឃើញតួខ្លួនជនរងគ្រោះក្នុង វ៉ាលីសដែលគេបោះចោលនៅចំហៀង អាគារមួយ។

ប៉ូលីសបានកំណត់ Luka Rocco Magnotta ជាជនជាប់ចោទ ។ Luka Rocco Magnotta រស់នៅក្នុងអាគារ ដែលមានវ៉ាលីសដែលមានតួខ្លួនមនុស្ស។ Luka Rocco Magnotta ជាតារាបង្ហាញម៉ូតប៉ុន្ដែមិនសូវជាមានភាពជោគជ័យ ហើយក៏ចាប់យកអាជីពជាតារាភាពយន្តអាសអាភាស ។ Luka Rocco Magnotta ធ្លាប់មានប្រវត្តិធ្វើបាប និង សម្លាប់កូនឆ្មារតូចៗ ដោយច្របាច់ករ ជ្រមុជកូនឆ្មារក្នុងទឹក និង ដាក់ឲ្យពស់ស៊ីទាំងរស់។

ក្នុងវីដេអូឃ្លីប Luka Rocco Magnotta ចងជនរងគ្រោះទៅនឹងគ្រែរួចចាក់សម្លាប់ យ៉ាងព្រៃផ្សៃ រួចកាត់សាកសពជាបំណែក និង ស៊ីសាកសពថែមទៀត។ ជនរងគ្រោះមានឈ្មោះ Jun Lin អាយុ ៣៣ ឆ្នាំជាសិស្សជនជាតិចិន រៀននៅប្រទេសកាណាដា ហើយមានទំនាក់ទំនងស្នេហាជាមួយ Luka Rocco Magnotta ។

Luka Rocco Magnotta កំពុងភៀសខ្លូន ហើយប៉ូលីសជឿថា Luka Rocco Magnotta កំពុងលាក់ខ្លួននៅប្រទេស បារាំង ។ Luka Rocco Magnotta មានជំនាញខាងធ្វើដំណើរពីប្រទេសមួយទៅមួយ និង លាក់ខ្លូន។ ប៉ូលីសអន្តរជាតិ បានចាត់ទុក Luka Rocco Magnotta ជាជនគ្រោះថ្នាក់បំផុត និង កំពុងតាមប្រមាញ់ និង ផ្ដល់ព័ត៌មានដល់សមាជិកប្រទេសទាំង ១៩០ រួមទាំងប្រទេសកម្ពុជាផងដែរ។

Luka Rocco Magnotta បានចូលក្នុងកម្មវិធីទូរទស្សន៍មួយចំនួន និង មានរូបក្នុងទស្សនាដ្ដី។ សង្ឃឹមថាជននេះមិនជ្រើសរើសប្រទេសកម្ពុជា ជាកន្លែងលាក់ខ្លួន។ តែបើបងប្អូនអ្នកអានឃើញជន នេះសូមប្រយ័ត្ន និង រាយការណ៍ដល់ប៉ូលីស។

នេះជា ប្លុកផ្ទាល់ខ្លូនរបស់ Luka Rocco Magnotta

ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]