ប្រិយមិត្ដប្រហែលជាពុំធ្លាប់លឺ ពីពត៌មាននេះទេ តែកាលពីថ្មីៗនេះ មានពត៌មានមួយដែលទាក់ទងនឹង សត្វមូស ដែលអ្នកទាំងអស់គ្នាគួរតែយល់ដឹង។

រឿងនេះកើតឡើងនៅក្នុងសឹង្ហបុរី ដែលម្ដាយរបស់លោក ហ្វាង ដែលមានអាយុ៦០ឆ្នាំ បានត្រូវមូសខាំ ហើយវាក៏បង្កទៅជាដំបៅដ៏ធំ ដែលតំរូវឲ្យធ្វើការវះកាត់ជាបន្ទាន់។ ទំហំនៃដំបៅនេះ មានរូបរាងដូចជាកូនបាល់។ ម្ដាយរបស់គាត់ទទួលរងនូវ មុខរបួសនេះ នៅពេលដែលគាត់កំពុងសំរាន្ដ ។ ដោយសារតែសេចក្ដីព្រួយបារម្មណ៍ ពួកគេក៏បានបញ្ចូនបានគាត់មកមន្ទីរពេទ្យ សឹង្ហបុរី ភ្លាមៗតែម្ដង ហើយក៏ត្រូវគ្រូពេទ្យបានធ្វើការ ណែនាំឲ្យវះកាត់ជាបន្ទាន់។ តើប្រិយមិត្ដធ្លាប់គិតទេ​ ថាសត្វដ៏តូចមួយក៏អាចបង្កឲ្យមានស្នាមរបួស ដ៏ធ្ងន់ធ្ងរ ដែរឬទេ?ដូចនេះ សូមប្រិយមិត្ដបង្កើនការប្រុងប្រយ័ត្ន ជាពិសេសពេលចូលសំរាន្ដ សូមកុំភ្លេចដាក់មុង៕  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]