ទីបំផុតក្របខ័ណ្ឌ PRIMERA DIVISIÓN រឺ La Liga របស់អេស៉្បាញ រដូវកាល ២០១៣ - ២០១៤ បានឈានចូលមកដល់ ការប្រកួតចុងក្រោយ វិលជុំសប្តាហ៍ទី ៣៨ ហើយ ដោយយប់ថ្ងៃសៅរ៍នេះ ក្រុម Barcelona ត្រូវបើកទ្វារកីឡាដ្ឋាន Camp Nou ស្វាគមន៍ក្រុម Atlético Madrid ដើម្បីកំណត់ថា នរណានឹងក្លាយជាម្ចាស់ពានរង្វាន់ ក្របខ័ណ្ឌកំពូល របស់អេស៉្បាញមួយនេះ។


[យប់នេះ កាំភ្លើងធំ រឺ ខ្លារខិន ជាម្ចាស់ជើងឯក FA CUP?]

ក្រុម Barcelona នឹងអវត្តមានអ្នកចាំទី Víctor Valdés និងខ្សែបម្រើ J. dos Santos ដោយសារតែបញ្ហារបួស ខណៈ Atlético Madrid ក៏ត្រូវអវត្តមានខ្សែបម្រើ Rodríguez ដោយសារបញ្ហារបួសដូចគ្នា។ ក្នុងនោះដែរ កីឡាឆ្នើមប្រចាំក្រុមទាំងពីរ មានដូចជាកីឡាករ Messi របស់ Barcelona ដែលរកគ្រាប់បាល់បាន ២៨ គ្រាប់ និងខ្សែប្រយុទ្ធ Diego Costa របស់ Atlético Madrid តាមពីក្រោយមួយគ្រាប់ ពោលគឺស៊ុតបញ្ចូលទីបាន ២៧ គ្រាប់មកទល់ពេលនេះ។


៥ ប្រកួតចុងក្រោយរបស់ Barcelona មិនដែលស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះ ៣ និងស្មើ ២ ប្រកួតចុងក្រោយស្មើម្ចាស់ផ្ទះ Elche  ០ទល់នឹង ០ ខណៈ ៥ ប្រកួតរបស់ Atlético Madrid គឺឈ្នះ ២ ស្មើ ២ និងចាញ់ ១ ប្រកួតចុងក្រោយ ស្មើក្រុមភ្ញៀវ Málaga  ១ទល់នឹង១។ បច្ចុប្បន្ន  Atlético Madrid មាន ៨៩ ពិន្ទុ និងបាល់ទូទាត់សង ៥១ គ្រាប់ ឈរនៅកំពូលតារាងតាមពីក្រោយដោយក្រុម Barcelona ដែលមាន ៨៦ ពិន្ទុ មានបាល់ទូទាត់សង ដល់ទៅ ៦៧ គ្រាប់ ពោលគឺយប់នេះ ក្រុមភ្ញៀវ Atlético Madrid ត្រូវការតែស្មើ ខណៈ Barcelona ដាច់ខាតត្រូវឈ្នះ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ PRIMERA DIVISIÓN រដូវកាល ២០១៣ - ២០១៤។


គួរបញ្ជាក់ផងដែរថា ក្រុម Barcelona ធ្លាប់ឈ្នះពានរង្វាន់នេះ ២២ ដងរួចមកហើយ ចំណែកឯ Atlético Madrid វិញ បានត្រឹមតែស្គាល់រសជាតិ ៩ ដងប៉ុណ្ណោះ។

--ប្រវត្តិជួបគ្នា--


--តារាងការប្រកួត--


សូមជួយបោះឆ្នោតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]