កីឡាវាយប៉េងប៉ុង ស្រាត ជាលើកដំបូងនៅទ្វីបអឺរ៉ុប បានចាប់ផ្ដើមការប្រកួតហើយ នៅទីក្រុង ឡុង ប្រទេសអង់គ្លេស ក្នុងសប្ដាហ៍នេះ។

កីឡាករ កីឡាការនី ទាំងអស់ ដែលចូលរួមប្រកួតកីឡា វាយប៉េងប៉ុងនេះ បានតម្រូវអោយស្រាត សំលៀកបំពាក់ចេញ ហើយចូលទៅកាន់បន្ទប់លេង ជាលក្ខណៈឯកជន។

ដោយសារតែ កីឡាវាយប៉េងប៉ុងនេះ លេងជាក្រុម ដូចនេះ ហើយ ការប្រកួតបែបនេះ នឹងជួយអោយពួកកីឡាករ កាន់តែមានភាពជិតស្និទ្ធ និង សាមគ្គីជាក្រុម។

កីឡាការនីម្នាក់ បាននិយាយថា ដំបូងឡើង មុនពេលចូលបន្ទប់ប្រកួត ពួកនាងមានការអៀនខ្មាស បន្ដិចបន្តួចដែរ តែពេលលេងបាន មួយសន្ទុះរួចមក ការអៀនខ្មាស បានបាត់អស់ ហើយត្រលប់មកវិញនូវ ភាពសាមគ្គី និង សប្បាយរីករាយ រាក់ទាក់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា កីឡាលេងប៉េងប៉ុងដោយគ្មានសំលៀកបំពាក់បែបនេះ គឺមានភាពពេញនិយមនៅតាមបណ្ដាប្រទេសនានា គ្រាន់តែប្រទេសអង់គ្លេស ជាអ្នកផ្ដួចផ្ដើម អោយមានការប្រកួតនេះឡើង។

ប្រិយមិត្តយល់យ៉ាងណា បើលេងកីឡាដោយគ្មានសំលៀកបំពាក់ដូច្នេះ?





ប្រភព៖បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]