ភ្នំពេញៈ ថ្មីៗនេះទើបតែលេចឮ ព័ត៌មានថ្មីក្តៅៗថា តារាសម្តែង កញ្ញា អ៊ឹង និមល កំពុងសម្ងំលួចលាក់ បង្កាត់ ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយបុរសរូបសង្ហា ជាតារាសម្តែងរួមអាជីព លោក ព្រីន ច័ន្ទបុត្រ លាក់បាំងពីភ្នែក មហាជន ។

នេះមិនមែនជាលើកទី១ទេ ដែលតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល បានពើបប្រទះ និងព័ត៌មានថា លួចលាក់ មានទំនាក់ទំនងស្នេហា ។ កាលពីមុននេះបន្តិច មានព័ត៌មានថា នាងមាន ទំនាក់ទំនង ជាមួយថៅកែលក់រថយន្ត ហើយទំនាក់ទំនងស្នេហ៍នោះ មិនអាចរក្សាបាន ក៏បែកគ្នា។ ទើបព័ត៌ មានថ្មីមួយទៀត លេចឡើងថា ពេលនេះនាងបានទៅ សម្ងំបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយតារាសម្តែងមានងារ ជាបុរសពោះម៉ាយ ដែលមហាជនស្គាល់គ្រប់ៗគ្នាគឺ លោក ព្រីន ច័ន្ទបុត្រ ។

បើតាមប្រភពពី អ្នកសិល្បៈនៅជិតដិត កញ្ញាតារាបង្ហាញម៉ូដរូបស្រស់ បានលួចបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា មួយរយៈពេល ក្រោយនេះ គេសង្កេតឃើញថា ទំនាក់ទំនងរវាង កញ្ញា និមល និងលោក ច័ន្ទបុត្រ ហាក់កាន់តែមានភាពស្អិតរមួត ជាមួយគ្នាប្រៀបដូចជា លលកញីឈ្មោលបេះមិនចេញទេ ដោយពេលនេះ កញ្ញា និមល បានក្លាយជា គ្រូពេទ្យព្យាបាល របួសបេះដូង លោក ច័ន្ទបុត្រ បន្ទាប់ពីលោក ជួបវិបត្តិស្នេហ៍ ផ្ទួនៗគ្នា ដល់ទៅពីរដងនោះ ។

ប្រភពខាងលើបានប្រាប់ឲ្យ ដឹងទៀតថា ពេលនេះពួកគេ ទាំងពីរនាក់ បានទាក់ទងគ្នាជាផ្លូវការ ហើយដោយ បុរសមាឌមាំ លោក ព្រីន ច័ន្ទបុត្រ បានធានារ៉ាបរង ទំនុកបម្រុង កញ្ញា និមល ពីក្រោយខ្នងគ្រប់បែបយ៉ាង ដើម្បីឲ្យនាងរស់នៅសុខស្រួល និងចង់ឲ្យនាង ដកឃ្លាឆ្ងាយ ពីសិល្បៈទៅសម្ងំ សាងស្នេហ៍យ៉ាង មានសុភមង្គល ជាមួយលោកដោយស្ងាត់ៗ ។

ក្នុងជំនួបជាមួយ Looking TODAY តារាសម្តែង និងជាពិធីការិនី កញ្ញា អ៊ឹង និមល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នេះថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយ លោក ព្រីន ច័ន្ទបុត្រ ដូចការលើកឡើង ខាងលើទេ ហើយថា ឲ្យមានស្នេហាស្រលាញ់គ្នា ម៉េចបានទៅ បើពួកនាងទើបតែស្គាល់ និងបានជួបគ្នាត្រឹម តែ ៣-៤ដងតែប៉ុណ្ណោះ ។

កញ្ញា និមល បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំទើបតែបានស្គាល់ និងជួប លោក ច័ន្ទបុត្រ បានតែប៉ុន្មានដងក្នុង ពេលដើរម៉ូដតែប៉ុណ្ណោះ ខ្ញុំនិងគាត់មិនសូវស្និទ្ធស្នាលគ្នាផង តើឲ្យខ្ញុំនិងគាត់មានស្នេហា ស្រលាញ់គ្នាម៉េច ទៅ” ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]