ខណៈពេលដែល ការរៀបការគឺវា ផ្តល់ប្រយោជន៍មួយចំនួន ប៉ុន្តែក៏វាផ្តល់ ភាពស្មុគស្មាញដល់អ្នកដែរ។ ចំនែកឯការនៅ លីវ វិញ វានឹងអាចផ្តល់ឲ្យអ្នកនូវ ជម្រើស និង ឱកាស ជាច្រើន សម្រាប់ជីវិត របស់អ្នក។ ជីវិតបែបឯករាជ្យរបស់អ្នក អាចត្រូវ បានបាត់បង់ នៅពេលដែលអ្នករៀបការ រួចហើយ ដូច្នេះប្រសិនជា អ្នកមិនប្រាកដ ថាតើ គួររៀបការ ឬ នៅលីវ អ្នក អាចមកមើល ហេតុផលទាំង ៥ យ៉ាង ខាងក្រោមនេះ ៖

១. អ្នកនៅមានពេលច្រើន ដើម្បីស្វែងរក នារីក្នុងក្តីស្រម៉ៃរបស់អ្នក៖ ការពិត មានបុរសជាច្រើនបាន ប្រញាប់ប្រញាល់ បង្កើតទំនាក់ទំនងជាមួយ ដៃគូដែលខ្លួនមិនសូវ ពេញចិត្ត រួចហើយ ក៏ឈានដល់ការរៀបការ។ បន្ទាប់មក អាចឈាន ដល់ការលះលែង នៅពេលក្រោយ ដោយសារការមិនយល់ចិត្តគ្នា ឲ្យស៊ីជម្រៅ ដែលភាគច្រើនកើតមាន ពេលរៀបការ នៅវ័យក្មេងពេក ដែលស្គាល់គ្នា មិនបានប៉ុន្មាន ក៏រៀបការ។ចំពោះការនៅលីវ អ្នកអាចមានពេលច្រើន ក្នុងការណាត់ជួបជាមួយ មនុស្សស្រី ដែលអ្នកពេញចិត្ត និង អាចព្យាយាម ស្វែងរកនារីណា ជាគូអនាគត យល់ចិត្ត យល់ថ្លើមគ្នាទៅវិញទៅមកបាន អាចរស់នៅជាមួយគ្នា ពេញមួយជីវិត ។

២. អ្នកអាចមកផ្ទះយឺត ពេលយប់ជ្រៅ ៖ សំរាប់បុរសនៅ លីវ ដើរក្រៅពេល យប់ ឬ ចូលផ្ទះយប់ជ្រៅ គឺ គ្មានបញ្ហាឡើយ  តែប្រសិនបើ រៀបការរួចវិញ សើរភាពដើរ ហើរពេល យប់ ប្រហែលជាផ្តល់ឲ្យប្រពន្ធ ជាអ្នកចាត់ចែងហើយពេលនោះ។

៣. អ្នកមានពេលច្រើន ដើរលេងជាមួយមិត្តភក្តិ ៖ នៅលីវ អាចផ្តល់ពេលច្រើន សំរាប់អ្នក ចងសម្ព័ន្ធមិត្តភាពជាមួយ មិត្តភក្តិរបស់អ្នក ពីព្រោះអ្នកមានពេល ដើរកំសាន្តច្រើន។ ផ្ទុយទៅវិញ បើរៀបការហើយ ប្រពន្ធរបស់អ្នក នឹងមិនសូវពេញចិត្ត ពេលអ្នក ដើរច្រើនពេក ជាមួយមិត្តភក្តិ គ្មានពេលសំរាប់គ្រួសារនោះឡើយ ហើយប្រហែលជា កើតជាជម្លោះ យ៉ាងច្រើនប្រសិនបើ ប្រពន្ធអ្នក ជាមនុស្ស មិនយល់ចិត្តរបស់ អ្នកទៀតផងនោះ ។

៤. អ្នកអាចយកចិត្តទុកដាក់ច្រើន លើការងារ និងជំនាញ ៖ នៅលីវ ឬ ទំនេរ អាចឲ្យបុរស ភាគច្រើន ផ្តោតអារម្មណ៍ទៅលើការងារ តែមួយមុខ និង ព្យាយាមប្រឹងប្រែង លើការងារ និងជំនាញរបស់ខ្លួន ហើយអាចអភិវឌ្ឍន៍ខ្លួនឯង ឲ្យមានសមត្ថភាព ខ្លាំងជាងមុន ព្រោះ អ្នកអាចធ្វើការងារ ថែមម៉ោង ធ្វើការក្រៅម៉ោង យកពេលទំនេរ បន្តការសិក្សា និង ធ្វើអ្វីដែលចំនេញដល់ខ្លួនអ្នក ជាដើម ដោយមិនចាំបាច់ខ្វល់ពីបញ្ហា ប្រពន្ធ កូនឡើយ  ។

៥. អ្នកអាចធ្វើអ្វី ដែលអ្នកចង់ធ្វើ ទៅកនែ្លងណា អ្នកចង់ទៅក៏បាន៖ សេរីភាព ពេលរៀបការហើយ នឹងបាត់បង់ ប៉ុន្តែប្រសិនបើអ្នកនៅលីវ វិញ អ្នកអាចធ្វើអ្វីក៏បាន ទៅណា ពេលណា ក៏បានឲ្យតែអ្នកចង់ធ្វើ (សំរាប់អ្នក អាចចិញ្ចឹមខ្លួនឯង លែងស្ថិតក្រោមការ មើលខុសត្រូវ ពីឪពុកម្តាយ)។ អ្នកអាច មើលទូរទស្សន៍ លើកម្មវិធីដែលអ្នកចូលចិត្ត ចូលបន្ទប់យូរប៉ុណ្ណាក៏បាន ចំនាយលើអ្វី ដែលអ្នក ចង់ទិញក៏បាន ជាដើម៕

ចុះប្រិយមិត្ត តើអ្នកគិតបែបណាដែរ  ?



ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]