រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មាន សប្តាហ៍មកនេះ តារាសម្តែងរាងខ្ពស់ស្រឡះ និងជាពិធីការិនី វ័យក្មេងនាងព្រះកាយច័ន្ទ ឈប់ជិះម៉ូតូទៅណាមកណា បែបកម្សត់ជាមួយឪពុក ដោយសារតែនាងមាន រថយន្តនឹងគេហើយ ។

ព្រះកាយច័ន្ទ កាលពីមិនទាន់មាន រថយន្តលំបាកណាស់ ពេលទៅសម្តែងឆ្ងាយ និងយប់ព្រលប់ ត្រូវឪពុកឌុបតាមម៉ូតូ ។ ពេលខ្លះទាំងឪពុក និងកូនស្រីស្រស់សោភារូបនេះ ដោយសារខ្លាចជិះម៉ូតូ ជួបជនពាលធ្វើបាប ពេលថតចប់យប់ជ្រៅក៏ ដាច់ចិត្តសុំព្រះសង្ឃសម្រាកក្នុងវត្ត ។ ការលំបាកនេះដោយសារឪពុក និងកូនស្រីមិនព្រមទទួលការ ជួយសម្រួលជីវភាពពីបុរសអ្នក មានទ្រព្យណាឡើយ ដោយតាំងចិត្តរឹងមាំស្វែង រកលុយពីអាជីពសិល្បៈ ។  អ្នកសិល្បៈរួមអាជីពដែល ស្គាល់ព្រះកាយច័ន្ទ លើកឡើងថា តារាខ្មៅស្រអែមម្នាក់នេះពូកែ អត់ធ្មត់ណាស់ មិនងាយសម្លឹងមើលឃើញ របស់ខុសក្បួនឡើយ ។

តាមរយៈការប្រឹងប្រែង ព្រះកាយច័ន្ទ ទិញរថយន្តបានហើយ ដូច្នេះឈប់ប្រើប្រាស់ម៉ូតូទៅណាមក ណាដោយឱ្យឪពុកឌុប ដូចមុនទៀតហើយ ។ អ្នកសិល្បៈមួយចំនួនអះអាងថា ព្រះកាយច័ន្ទ ដែលកាន់តែមានភាពល្បីល្បាញក្នុង ទំព័រសិល្បៈ អត់ហ៊ានប្រាប់គេឯងពីរឿង ទិញរថយន្តថ្មីជិះទេ ដោយសារតែជាប្រភេទកូ នរថយន្តតូចមួយ មិនមែនជារថយន្តស៊េរីទំនើប តម្លៃកប់ពពករាប់ម៉ឺនដុល្លារឡើយ ។ នាងសន្សំប្រាក់ទិញ ជាមួយលោកឪពុក ជាប្រាក់បានពីអាជីពសិល្បៈ ។ រថយន្តនេះមានតម្លៃត្រឹមតែ ៣ទៅ៤ពាន់ដុល្លារ សម្រាប់ដឹកអីវ៉ាន់ និងសម្លៀកបំពាក់ ពេលចេញទៅសម្តែង ។

កាលពីពេល ថ្មីៗនេះ ព្រះកាយច័ន្ទ ក្នុងជំនួបជាមួយអ្នកយក ព័ត៌មានកោះសន្តិភាព នាងមិនហ៊ានទទួលស្គាល់ រឿងមានរថយន្តឡើយ ។ នាងថានៅតែជិះម៉ូតូដដែលទេ ។ រថយន្តនាងពិតជាចង់បានណាស់ ដើម្បីបានស្រួលចិត្ត ស្រួលកាយមានម៉ាសុីនត្រជាក់ ទៅណាមកណាលែងត្រូវក្តៅ ត្រូវខ្យល់ ហាលភ្លៀងលំបាកដូចមុន តែពេលនេះអត់ទាន់មានទេ ។ នាងបញ្ជាក់ថា រថយន្តគ្រាន់តែមាន គម្រោងទិញប៉ុណ្ណោះ តែគម្រោងនោះមិនទាន់ចេញជារូបរាងទេ ខណៈនាងសន្សំប្រា ក់ជិតបានហើយ ។

ដោយសារតែព្រះកាយច័ន្ទ ជិតដិតជាមួយតារា សម្តែងឡុង ប៊ុនហេង ដូច្នេះអ្នកយកព័ត៌មានកោះសន្តិភាព បានសួរនាំរឿងព្រះកាយច័ន្ទ ទិញរថយន្តថ្មី ។ លោកឡុង ប៊ុនហេង ប្រាប់ថា ព្រះកាយច័ន្ទ មានរថយន្តជិះមែន ។ រថយន្តនោះនាងទិញក្នុងតម្លៃធម្មតា ទើបមិនចង់ឱ្យគេឯងដឹង ស្របពេលតារា ល្បីៗមួយចំនួនប្រើរថយន្តថ្ លៃរាប់ម៉ឺនដុល្លារឯណោះ ។

លោកឡុង ប៊ុនហេង និយាយថា «បងប្អូនដឹងស្រាប់ហើយ ពីរនាក់ឪពុកកូននេះ តស៊ូរកប្រាក់ដោយសុចរិត មិនងាយទទួលរបស់ក្រៅពីញើសឈាមខ្លួនឡើយ ។ មានប៉ុនណាប្រើតាមហ្នឹង អត់លោតតាមគេឡើយ» ។

លោកឡុង ប៊ុនហេង និយាយថា លោកមិនត្រឹមតែដឹងថា ព្រះកាយច័ន្ទ មានរថយន្តទេ ថែមទាំងបានបើកជូននាង ទៅចូលរួមកម្មវិធីខ្លះទៀតផង ព្រោះនាងចេះបើករថយន្តមិនទាន់ស្ទាត់ទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ