រាជធានីភ្នំពេញ 16 ឧសភា 2014 តាមរយៈការ បង្កើតបច្ចេកវិជ្ជាថ្មីឥត ឈប់ឈរ និងបានក្លាយជាជម្រើសទី 1 នៃម៉ាកផលិតផលបច្ចេកវិជ្ជា ចំពោះអតិថិជនទូទំាង ពិភពលោក ក្រុមហ៊ុន Samsung កំពុងក្លាយជាម៉ាកផលិត ផលបច្ចេកវិជ្ជាលេខ 1 នាំមុខគេនៅលើទីផ្សារកម្ពុជា និងពិភពលោក។ ហើយដូចអ្វីដែល ជាការប្តេជ្ញា និងការសន្យា ក្រុមហ៊ុន Samsung កំពុងតែលើកកម្ពស់ម៉ាក និងមុខមាត់អតិថិជន របស់ខ្លួន មួយកម្រិតទៀតនូវអ្វីជាភាពប្រណិត និងកាន់តែប្រសើរ ដូចនេះក្រុមហ៊ុន Samsung ប្រកាសការដាក់បង្ហាញ និងលក់ជាផ្លូវការនៃ "ម៉ូដត្បូង Swarovski សម្រាប់ក្រុមហ៊ុន Samsung”ដែលជាម៉ូដគ្រឿងតុបតែង លំអរត្បូងគ្រីស្ទាល់ Swarovski សម្រាប់ទូរស័ព្ទ Galaxy S5 និងនាឡិកា Gear Fit.

កិច្ចសហការ "ម៉ូដត្បូង Swarovski សម្រាប់ក្រុមហ៊ុន Samsung” ធ្វើឡើងបន្ទាប់ពីការដាក់បង្ហាញ ដ៏ជោគជ័យរវាងម៉ាកទំាង ពីរក្នុងកម្មវិធីតាំងពិពរណ៌ ឡាន Mercedes-Benz Fashion Week នៅ ទីក្រុងញូវយ៉ក ក្នុងពេលកន្លងទៅនេះ។ សមូហកម្មនេះ កត់សម្គាល់ថាជាលើក ដំបូងក្នុងរយៈពេលជាង 100 ឆ្នាំ ដែល Swarovski បានចូលរួមក្នុងការសហការ លើការងារប្រភេទនេះ ដែលជាការរួមបញ្ចូលនៃម៉ាក របស់ខ្លួនទាំងស្រុងទៅ ក្នុងសមូហកម្ម។

 លោក Younghee Lee អនុប្រធាននាយក ប្រតិបត្តិទីផ្សារសកល & នាយកដ្ឋានព័ត៌មានវិទ្យា និងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung បានមានប្រសាសន៍ថា “ជាមួយទំនាក់ទំនង រវាងបច្ចេកវិជ្ជា និងភាពទាន់សម័យ ក្រុមហ៊ុន Samsung ផ្តល់ជូន និងគាំទ្រនូវការបង្ហាញ នូវអ្វីដែលជាខ្លួនឯងតាម រយៈបច្ចេកវិជ្ជាបង្កើតថ្មី និងន័យជាភាព ដៃគូដែលមិនធ្លាប់មាន។ កិច្ចសហការជាមួយ Swarovski លើសមូហកម្មម៉ូដគ្រឿងតុបតែង ឧបករណ៍អេឡិចត្រូនិចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ អាចឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តដើម្បីផ្តល់ ជូនអតិថិជនជាមួយបទ ពិសោធន៍អ្នកប្រើប្រាស់ ដែលបង្ហាញពីភាពខុសគ្នា នៃបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់ពួកគាត់។”

គម្រប និងសំបកដាំត្បូងគ្រីស្តាល់ របស់ទូរស័ព្ទ Galaxy S5 និងខ្សែនាឡិកា Samsung Gear Fit គឺជាការរួមបញ្ចូលគ្នានៃភាព ខុសគ្នាដោយឡែករវាងសិល្បៈហត្ថកម្ម ដ៏ប្រណិតរបស់ Swarovski និងបច្ចកវិជ្ជាដ៏អស្ចារ្យ របស់ក្រុមហ៊ុន Samsung។ ការប្រើប្រាស់លើ ដំណើរការអភិវឌ្ឍន៍កម្មវិធីពិសេស និងចម្លាក់គ្រីស្តាល់ដ៏វិចត្ររបស់ Swarovski ត្រូវបានរួមបញ្ចូលគ្នា យ៉ាងល្អឥតខ្ចោះសម្រាប់ គម្របក្រោយរបស់ទូរស័ព្ទ Galaxy S5 ក្នុងខណៈពេលដែល ដាក់បន្ថែមនូវការរចនាដែល ទទួលបានពីចំណំាងផ្លេកៗនៃត្បូង គ្រីស្ទាល់ពីរត្រូវបានដាក់ប៉ះគ្នា ដើម្បីបង្កើតជាម៉ូដរចនា ដ៏ល្អពិសេសមួយ។ 

ខ្សែនាឡិកា Samsung Gear Fit ត្រូវបានរចនាឡើង ជាពិសេសដើម្បីផ្តល់ជូនអ្នក ប្រើប្រាស់ជាមួយមុខងារជា ច្រើនរបស់នាឡិកា Samsung Gear Fit សម្រាប់ជាបទពិសោធន៍ បច្ចេកវិជ្ជាដល់អ្នកប្រើប្រាស់។ ខ្សែនាឡិកានេះអាច រកបានជាមួយពណ៌ និងម៉ូដជាច្រើន ដែលងាយស្រួលផ្លាស់ប្ដូរម៉ូដទៅ តាមចំណង់ចំណូលចិត្ត និងចូលរួមកម្មវិធីផ្សេងៗ ដែលមានត្បូង ព៌ណត្នោត ត្បូងព៌ណតែ និងត្បូងគ្រីស្ទាល់ ជាមួយម៉ូដបន្តោងរំយោល ត្បូងរាងបេះ ដូងព៌ណក្រហម និងព៌ណផ្កាឈូកខ្ចី ហើយក៏មានបន្តោងម៉ូដលលា ក្បាលនៃត្បូងគ្រីស្ទាល់  ម៉ូដត្បូងគ្រីស្ទាល់រាងផ្កាយ និងម៉ូដរាងបបូរមាត់ដាំត្បូង   ព៌ណតែ។

 សម្រាប់ "ម៉ូដត្បូង Swarovski សម្រាប់ក្រុមហ៊ុន Samsung” នឹងអាចរកបាននៅលើហាង Samsung Online ដោយចូលទៅកាន់ http://store.Samsung.com  ចាប់ពីថ្ងៃទី 08 ខែ ឧសភា ក្នុងប្រទេស កូរ៉េ និងកុម៉្មង់លក់មុននៅក្នុងប្រទេសចិន។ សម្រាប់ការទិញតាមអនឡាញ (online) នៅចក្រភពអង់គ្លេសនឹងចាប់ ផ្តើមក្នុងពេលឆាប់ៗនេះ។ ចាប់ពីថ្ងៃទី 22 ខែ ឧសភា នឹងពង្រីកការដាក់ លក់ផ្ទាល់ទៅតាមហាង Samsung។

យោងតាមសម្តីរបស់លោក Christoph Kargruber អនុប្រធានប្រតិបត្តិជាន់ ខ្ពស់ទីផ្សារសកល របស់ Swarovski Professional បានមានប្រសាសន៍ថា "ក្រុមហ៊ុន Samsung និង Swarovski ធ្វើការប្តេជ្ញាចិត្តក្នុងការនាំមក នូវគុណភាពផលិតផល និងផលិតផល ដែលជាតម្រូវការដល់ អតិថិជនហើយជោគជ័យដែលយើង កំពុងទទួលបានក្នុងពេលនេះ គឺ"ម៉ូដត្បូង Swarovski សម្រាប់ក្រុមហ៊ុ Samsung”។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.samsungmobilepress.com

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើ ពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការ បង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរឡើង នូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។

អំពី Swarovski

Swarovski ផ្ដល់ជូននូវផលិតផលជា ច្រើនជាមួយគុណភាពល្អដាច់ គេនៃសិល្បៈហត្ថកម្មដ៏វិចិត្រ និងការច្នៃប្រឌិតខ្ពស់ ដែលបង្កើតឡើងក្នុងឆ្នាំ 1895 នៅក្នុងប្រទេសអូទ្រីស Swarovski អាជីវកម្មរចនាត្បូងគ្រីស្ទាល់ ផលិត និងធ្វើជំនួយត្បូងគ្រីស្ទាល់ ធម្មជាតិ និងផលិតត្បូង និងច្នៃជាគ្រឿងអលង្ការ សម្ភារៈតុងតែងលំអរ និងអំពូលភ្លើង។ ក្នុងពេលបច្ចុប្បន្ន Swarovski ត្រូវបានគ្រប់គ្រងដោយ ជំនាន់ទីប្រាំនៃគ្រួសារ ដែល Swarovski តែមួយអាចរកបានប្រាក់ ចំណូលរហូតដល់ទៅ 2.38 ពាន់លានអឺរ៉ូ ជាមួយចំនួនហាង រហូតដល់ទៅ 2,350 ហាង នៅតាមបណ្តាប្រទេស 170 ប្រទេស និងមានបុគ្គលិកចំនួន 25,135 នាក់ នៅឆ្នាំ 2012 ។







បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]