នៅថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែឧសភា កាលពីម្សិលមិញនេះ ក្រោមការរៀប ចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ CTN និង MYTV មានការប្រគុំតន្រ្តី សប្បុរសធម៍ ដ៏ធំមួយនៅ សាលមហោស្រព ចេនឡាជាមួយនឹង វត្តមានរបស់ លោកស្រីហ៊ឹម ស៊ីវន លោកណូយ វ៉ាន់ណេត កញ្ញាសុគន្ធ និសា លោកព្រាប សុវត្ថិ លោកខេម រួមជាមួយនឹង តារាល្បីៗ ជាច្រើនរូបទៀត។

កញ្ញាសុគន្ធ និសា ត្រូវបានគេកត់ សម្គាល់ជាងគេ ដោយសារកញ្ញា ទើបតែនឹងចេញ បទចម្រៀងមួយបទ ជាមួយលោកខេម គឺបទ គន្ធបុប្ផា និងក្តីសង្ឃឹម ហើយបទនេះ ក៏ត្រូវបានបកស្រាយ ក្នុងការប្រគុំតន្រ្តី កាលពីយប់មិញ នេះផងដែរ ដោយបកស្រាយ រួមគ្នាជាមួយ លោកស្រីហ៊ឹមស៊ីវន លោកណូយ វ៉ាន់ណេត និងលោកខេម។ តារាសម្លេងស្រទន់ មួយដួងនេះក៏បាន បកស្រាយបទ ចម្រៀងពីរបទ ផ្សេងទៀត ដែលជាបទញាក់ មួយបទ និងបទមនោ សញ្ចេតនាមួយបទ និងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។ ក្នុងខណៈពេល ដែលមានការជួប ប្រជុំគ្នារវាងតារា ជើងចាស់ផងដែរនោះ យើងឃើញថា កញ្ញាសុគន្ធ និសា បានបង្ហាញ នូវការគោរព និងចេះឱនលំទោន ចំពោះរៀមច្បងសិល្បៈ ដូចជាលោកស្រីហ៊ឹម ស៊ីវន និងលោកណូយ វ៉ាន់ណេត ដែលបង្ហាញ ពីការចេះផ្តល់ តម្លៃ សេចក្តីថ្លៃថ្នូរ និងគួរជាគំរូ ល្អដល់សិល្បៈករ សិល្បៈការិនីជំនាន់ ក្រោយផងដែរ។

ការសហការ គ្នាល្អពីខាង ក្រោយឆាក គឺជាកម្លាំងសាមគ្គីដ៏ល្អ និងពិតជាជំរុញ អោយការប្រគុំ តន្ត្រីទាំងមូល ទទួលបានជោគជ័យ ហើយផ្តល់ស្នាម ញញឹមពិតៗ ជូនដល់ទស្សនិកជន។ តើទស្សនិកជន ចង់បានស្នាមញញឹម បែបនេះតទៅទៀត រឺមានមតិ បន្ថែមយ៉ាងណា សូមផ្តល់ មតិខាងក្រោម៖





សូមទស្សនាវីដេអូខាងក្រោមៈ

ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ