បន្ទាប់ពីក្របខ័ណ្ឌកំពូល របស់អង់គ្លេស Premier League រដូវកាល ២០១៣ - ២០១៤ បានបញ្ចប់ទៅមួយសប្តាហ៍ ឥឡូវនេះការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA CUP ក៏ឈានចូលមកដល់ ដោយនៅយប់ស្អែកនេះ ក្រុមកាំភ្លើងធំ Arsenal នឹងជួបជាមួយ ក្រុមខ្លារខិន Hull City នាពហុកីឡាដ្ឋានជាតិអង់គ្លេស Wembley Stadium។


ជើងឯក FA Cup ១០ សម័យកាល កាំភ្លើងធំ Arsenal បានបញ្ចប់រដូវកាលទៅ ដោយឈរនៅ លេខរៀងទី ៣ នៅក្នុងតារាង បន្ទាប់ពីការប្រកួតទាំង ៥ ចុងក្រោយ មិនដែលស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះទាំង ៥ ដោយប្រកួតចុងក្រោយ យកឈ្នះក្រុមម្ចាស់ផ្ទះ Norwich CITY ដោយលទ្ធផល ០ទល់នឹង២ ធ្វើអោយ Norwich ធ្លាក់ពីក្របខ័ណ្ឌ Premier League ទៅលេងក្របខ័ណ្ឌ Championship នៅរដូវកាលក្រោយ។




ផ្ទុយទៅវិញ ក្រុមខ្លារខិនថ្វីបើអាចរួចផុតពីការកាត់ចោល ដោយឈរនៅលេខរៀងទី ១៦ ក៏ដោយ ក៏ប្រកួតទាំង ៥ ចុងក្រោយគឺមិនដែលស្គាល់ពាក្យថាឈ្នះ ពោលគឺចាញ់ ៤ និងស្មើ ១ ប្រកួតចុងក្រោយចាញ់ក្រុមភ្ញៀវ Everton ដោយលទ្ធផល ០ទល់នឹង២ នាទឹកដី KC Stadium របស់ខ្លួន។




បើក្រលេកទៅមើលប្រវត្តិប្រកួត រវាងក្រុមទាំងពីរ ពោលគឺ Arsenal មានប្រៀបដាច់ ដោយ Arsenal ឈ្នះទាំង ៥ ក្នុងជំនួបជាមួយគ្នា កន្លងទៅនោះ។


--សូមជួយបោះឆ្នោតទាំងអស់គ្នា--
 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]