ខេត្តពោធិ៍​សាត់ ៖ ​យុវជន​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះពី​បទ​​រំលោភ​សេព​សន្ថវៈ​​រហូតបាន​សម្រេច​ដែល​​ប្រព្រឹត្ត កាលពី​វេលា​ម៉ោង​​៤​និង​៣០​​នាទី​​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា ២០១២ ក្នុង​ចម្ការ​ពោត ស្ថិត​ក្នុងឃុំ​សំរោង ស្រុក​​ភ្នំ​ក្រវាញ ។

លោក​អនុ​សេនីយ៍​​ឯក សូ សាហុង អធិ​ការ​រង​នគរ​បាល​​ស្រុក​ភ្នំ​ក្រវាញ ​ទទួល​បន្ទុក​​យុត្តិ​ធម៌​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​​ឃាត់​ខ្លួន​​ឈ្មោះ​ទឹម ​វ៉ាន់​ថេន អាយុ​២៤​ឆ្នាំ ឯ​នារី​​រង​គ្រោះ​អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ជា​មួយ​គ្នា​ ។ ​ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង​នៅ​​ថ្ងៃទី​៣១ ឧសភា ​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រី​​ជា​ម្តាយ​ដែល​បាន​ចោទ​ប្រកាន់​ថា ​ជនសង្ស័យ​ខាង​លើ​បាន​ចាប់​កូន​ស្រី​គាត់​អាយុ​១៩​ឆ្នាំ ទាំង​កម្រោល​ក្នុង​ចម្ការ​ពោត​​កាល​ពី​ថ្ងៃទី​៣០ ឧសភា រហូត​បាន​សម្រេច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]