នារីម្នាក់បានលុតជង្គង់ ប្រាប់ប៉ូលិសថា នាងមានផ្ទៃពោះ បន្ទាប់ពីនាង បានបើករថយន្តទៅ បុកបុរសម្នាក់ដែល កំពុងតែដើរតាមផ្លូវ ដោយសារតែនាងបានគេច ពីកង់អាគុយដែលជិះកាត់មុខនាង។

តាមប្រភពព័ត៌មានបានអោយដឹងថា​ មាននារីម្នាក់ដែលមើលទៅអាយុ​ប្រហែល ជាង ២០ ឆ្នាំ បានបើករថយន្តម៉ាក Mazda sedan ពណ៌ស ដោយសារតែនាងគេចពី កង់អាគុយដេលជិះកាត់ពីមុខ នាង​បានជ្រុលចង្កូតទៅបុក ដើមឈើហើយ ថែមទាំងជ្រុលទៅបុកបុរសម្នាក់ទៀតផង នៅទីក្រុង ប៉េកាំង ប្រទេស​ចិន។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរថយន្តសង្គ្រោះ និង ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នាងបានលុតជង្គង់យំនិង និយាយថា នាងមានផ្ទៃពោះ ហើយនាងបើករថយន្តមកទិញ អាហារតែមិននឹងស្មានថា វាមានរឿងបែបនេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏ ក្រុមសង្គ្រោះបានដឹកបុរសរងគ្រោះ និង រូបនាងទៅជាមួយផងដែរ ដោយសារតែនាងមានភាពតក់ស្លុតខ្លាំងពេក។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]